ភ្នំពេញ៖ ដើម្បីអស់ចម្ងល់ក្រសួងសុខាភិបាល បានបន្តស្រាវជ្រាវ និងស្វែងរកប្រភពចម្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ស្ដីពី ការបន្តស្រាវជ្រាវរកប្រភព នៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកានៅថ្ងៃទី៥ វិច្ឆិកាបានលើកឡើងថា ក្រោយពីក្រសួង បានចេញសេច ក្តីប្រកាសព័ត៌មាន ស្តីពីការស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” នា ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ រួចមក ក្រុមការងារអន្តរក្រសួងទទួលបន្ទុក រុករកស្រាវជ្រាវរួមគ្នាជាមួយនឹងក្រុមការងារ របស់ ក្រសួងសុខាភិបាល បានខិតខំធ្វើការស្រាវជ្រាវរក ប្រភពនៃការចម្លងវីរុសកូវីដ-១៩ នេះ ជាបន្តទៀត។
ក្រសួងបន្តថាតាមការ ពិភាក្សាក្នុងក្រុមការងារថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល ក្រុមស្រាវជ្រាវចម្រុះនៃ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ជាមួយនឹងអ្នកជំនាញការ អង្គការសុខភាពពិភពលោក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ និងដោយយោងតាមព័ត៌មាន ទទួលបានពីការធ្វើសម្ភាសន៍ផ្ទាល់ ជាមួយករណីពាក់ព័ន្ធ ការសិក្សាអេពីដេមីសាស្ត្រ និងការសិក្សាផ្នែកមន្ទីរពិសោធន៍តាម បែបវិទ្យាសាស្ត្ររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើប្រភេទវីរុសកូវីដ-១៩ ដែល អាចចម្លងមកពីក្រៅប្រទេស និងនៅក្នុងប្រទេសកម្ពុជា សម្រាប់ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ក្រុមការងារអាចទាញការ សន្និដ្ឋានជាបន្តទៀត ដោយផ្អែកលើ៖
១. លំដាប់លំដោយនៃការចេញរោគសញ្ញា និងហេតុការណ៍សកម្មភាព ទំនាក់ទំនងគ្នាក្នុងសង្គម។
២. ការវិវត្តន៍នៃចំនួនមេរោគ តាមបែបភីស៊ីអែរ (PCR Test)។
៣. ទំនាក់ទំនងទទួលបានពី ការវិភាគវត្ថុសំណាក់ អ្នកជំងឺបែបបំបែកបន្តៗគ្នា (Sequencing Covid-19 virus sample) ។
៤. តាមការពិចារណាដោយ ហ្មត់ចត់នៃអង្គបដិបក្ខ (Antibody) ដោយពិនិត្យលើវត្ថុសំណាក ឈាមរបស់អ្នកជំងឺ។
លទ្ធផលនៃការពិភាក្សា ត្រូវបានបង្ហាញជូនដូចតទៅ៖
-បុគ្គល ២នាក់ គឺស្ត្រីឈ្មោះ ឆែម សុនីតា អាយុ ៣០ឆ្នាំ និង បុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ អាចឆ្លង វី រុសកូវីដ-១៩ មុនគេ និងជាករណ៏ជាសះស្បើយក្រោយការបង្ករោគហើយ និងដែលអាចជាប្រភពទី១ នៃការចម្លង សម្រាប់ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពីករណីនាំចូលមកកម្ពុជាក្នុងកំឡុងខែតុលា ឆ្នាំ២០២០។
-បុគ្គល ៧នាក់ (ស្រ្តីឈ្មោះ ហេង គង់ អាយុ ៥៦ឆ្នាំ បុរសឈ្មោះ ឆែម សាវុធ អាយុ ៥៧ឆ្នាំ កុមារាឈ្មោះ កែវ រតនៈបញ្ញា អាយុ ១២ឆ្នាំ ស្ត្រីឈ្មោះ លឹម លម្អ អាយុ ២៤ឆ្នាំ ស្ត្រីឈ្មោះ អ៊ីវ ប៊ុនសូលីដា អាយុ ៣៦ឆ្នាំ បុរសឈ្មោះ អែម សាន អាយុ ៣៦ឆ្នាំ និងបុរសឈ្មោះ សេង ឆាយា អាយុ ៣០ឆ្នាំ) កំពុងមានជំងឺស្ថិតនៅក្នុងដំណាក់កាលក ណ្តាល ឆ្ពោះទៅរកការជាសះស្បើយ។ បុគ្គល ០៤នាក់ (ស្រ្តីឈ្មោះ ឆែម សុភាព អាយុ ៣៦ឆ្នាំ ស្ត្រីឈ្មោះ អ៊ុ សុវណ្ណារ៉ា អាយុ ៦៨ឆ្នាំ ស្ត្រីឈ្មោះ សេងលីន អាយុ ២១ឆ្នាំ និងបុរសឈ្មោះ ឡាយ សេងលី អាយុ ២៣ឆ្នាំ) កំពុងមានជំងឺក្នុងដំណាក់កាល ដំបូងនៃការឆ្លងរោគ។
-បុគ្គល ៤នាក់ (បុរសឈ្មោះ លឹម ស្អែគំនិត អាយុ ៣១ឆ្នាំ បុរសឈ្មោះ អេង ហាក់សេង អាយុ ៣២ឆ្នាំ ស្ដីឈ្មោះ អេង គឹមលៀក អាយុ ៥៦ឆ្នាំ និងបុរសឈ្មោះ ស៊ឹម សុផាន់ណារ៉ាត់ អាយុ ៣៩ ឆ្នាំ) អាចមិនឆ្លង ឬក៏កំពុងស្ថិតនៅក្នុងដំណាក់កាលមេរោគសម្ងំនៅឡើយ (Incubation period) ដោយរកមិនឃើញអង្គបដិបក្ខ (Antibody) និងមិន ទាន់ឃើញមានវីរុសកូវីដ-១៩ (ដែលត្រូវរងចាំពិនិត្យតេស្តលើកទីពីរទៀត។
ការរៀបរាប់ខាងលើ គឺជាសម្មតិកម្ម ដែលក្រុមការងារទទួលបាន ពីកិច្ចពិភាក្សានៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ដែលបានបង្ហាញថា មានបុគ្គល ២នាក់ (គឺស្ត្រីឈ្មោះ ឆែម សូនីតា អាយុ ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ) ជាករណ៍ឆ្លងដំបូងគេនៃ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ដែលពួកគាត់អាចឆ្លងបន្តពីករណីនាំចូលវីរុស កូវីដ-១៥ ពីក្រៅប្រទេស។
ក្រសួងបន្តថា វិធានការ និងទិសដៅបន្ទាប់ ដើម្បីទប់ស្កាត់ការចម្លង ក្នុងសហគមន៍ទ្រង់ទ្រាយធំ សូមបុគ្គលទាំងអស់ដែលនៅតាមរាជធានី -ខេត្ត ដឹងខ្លួន ថាជាអ្នកប៉ះពាល់ផ្ទាល់ជាមួយបុគ្គលទាំង ០២នាក់ខាងលើនេះ គឺស្ត្រីឈ្មោះ ឆែម សូនីតា អាយុ ៣០ឆ្នាំ នឹង បុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ) ដោយគិតចាប់ពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២០ ទោះជាមិនមានរោគសញ្ញាក៏ដោយ ត្រូវមកធ្វើតេស្តដោយយកវត្ថុសំណាក និងពិនិត្យឈាម នៅតាមមន្ទីរពេទ្យខេត្តដែលលោកអ្នកស្នាក់នៅ។ បើនៅរាជធានីភ្នំពេញ សូមអញ្ជើញលោកអ្នក ទៅធ្វើតេស្ត ដោយយកវត្ថុសំណាកនៅ វិទ្យាស្ថានជាតិសុខភាពសាធារណៈ រាជធានីភ្នំពេញ រាល់ម៉ោងធ្វើការ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍វិធានការសុខាភិបាល តាមការអំពាវនាវរបស់ រាជរដ្ឋាភិបាលកម្ពុជា និងរបស់ក្រសួងសុខាភិបាល ដែលបានណែនាំរួចហើយ ឲ្យបានហ្មត់ចត់ជាទីបំផុត។ក្រុមការងារចម្រុះ នឹងបន្តការស្រាវជ្រាវរកជាប្រភពចម្លង និងការពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ជាបន្តទៀត៕ ស.សំណាង