ព័ត៌មានជាតិ

សមាគមចលនាយុវជនកម្ពុជា នាំយកម៉ាស់និងអាកុល ប្រគល់ជូនមជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ សម្តេចតេជោហ៊ុនសែន

សៀមរាប៖ដោយមានការចង្អុលបង្ហាញពី លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) តំណាងសាខាខេត្តសៀមរាបលោក ហ៊ុន ប៉ូគា និង លោកញ៉ែម សំណាង នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចាត់តាំងលោក សឹង្ហ សំរឹទ្ធិ ដឹកនាំក្រុមការងារ ដើម្បីប្រគល់ជូន ម៉ាស់ និង អាកុលជូនដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុនសែន គូលេន ៣១៧សៀមរាប សម្រាប់ប្រើប្រាស់លើកិច្ចការងារ ចូលរួមបង្ការទប់ស្កាត់ ការឆ្លង រីករាលដាល នៃជំងឺកូវិដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប ។

ក្រោយពីធីប្រគល់ចប់ លោក សឹង្ហ សំរឹទ្ធិ ក៏បានមានមតិសំណេះសំណាល និងសំណូមពរផ្តាំផ្ញើរ ដល់បងប្អូនទាំងអស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការសម្តេចតេជោហ៊ុនសែន គូលេន ៣១៧ ទាំងអស់ ត្រូវមានការប្រុងប្រយត្ន័ និងការពារ ហើយរក្សាអនាម័អោយ បានល្អ ដើម្បីរួចផុតពីមេរោគកូវីត១៩ទាំងអស់គ្នា។

ក្នុងនោះអំណោយរួមមាន៖ ម៉ាស់ចំនួន ១០ ,០០០ ម៉ាស់ (មួយម៉ឺនម៉ាស់) ,អាកុលចំនួន ៦០ លីត្រ។

នាមសប្បុរសជន៖-លោក ហ៊ុន បូគា -លោក ញ៉ែម សំណាង -លោកសឹង្ហ សំរឹទ្ធិ -លោក ឈាវ មុន្និន -លោក ចែម ចន្ថា -លោក លី លាងហួត -លោក ថន ប៊ុនធួក
-លោក រី រ៉ូប៊ែរតូ -លោក លន់ សុផានិត -លោក វីរៈ ឡង់ឌី -លោក ភួង ឆាំងការ -លោក ឃឹង ពិសិដ្ឋិ -លោក លឹម សម្បត្តិ អធិការស្រុក -លោក ងួនមាន -លោក អានគីមសួរ
-លោក ផាត សុភា -លោកស្រី ចៅ ពិសី -លោក ឌឿន សារឿន -លោកស្រី ញ៉ែម សុគន្ធា -លោក ឆាត ឆីហ៊ុយ អធិការរងស្រុកប្រាសាទបាគង -លោកស្រីសុខ ច័ន្ទលីនណា និងស្វាមី

To Top