ព័ត៌មានជាតិ

អគ្គស្នងការនគរបាលជាតិ ណែនាំពីការពង្រឹងវិធានការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ភ្នំពេញ ៖ អនុវត្តន៍តាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគោលការណ៍ វិធានការនានារបស់ក្រសួងសុខាភិបាល ចំពោះមុខអ្នក ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា សំដៅទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បន្តក្នុងសហគមន៍ឲ្យមានប្រសិទ្ធភាពនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្ដីណែនាំ ដូចខាងក្រោម ៖

ទី១-នាយកដ្ឋាន -អង្គភាព ដែលមានទីតាំងធ្វើការងារស្ថិត នៅក្នុងបវរិវេណក្រសួងមហាផ្ទៃត្រូវអនុវត្តន៍ តាមខ្លឹមសារ ក្រសួងមហាផ្ទៃ។

ទី២-នាយកដ្ឋាន-អង្គភាព ដែលមានទីតាំងស្ថិតក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិត្រូវ បែងចែកក្រុមការងារជា ក្រុមឲ្យទទួលខុសត្រូវ ដើម្បីធានាមិនឲ្យមានការរាំងស្ទះដល់ការងារប្រចាំថ្ងៃ។ ដោយឡែកការិយាល័យ ឬផ្នែកណាដែលមិនមានភារកិច្ចចាំបាច់ សូមធ្វើការណែនាំដល់មន្ត្រីទាំងនោះឲ្យ សម្រាកនៅផ្ទះជាបណ្តោះអាសន្ន ដោយទុកតែថ្នាក់ដឹកនាំសម្រាប់ប្រចាំការដោះស្រាយការងារតែប៉ុណ្ណោះ។

ទី៣- ត្រូវបញ្ជូនមន្ត្រី ដែលមានទំនាក់ទំនងការងារជាមួយអង្គភាពចំណុះក្រសួងមហាផ្ទៃ ឬមានការពាក់ព័ន្ធជាមួយ បុគ្គលដោយផ្ទាល់ឬប្រយោលមុន-ក្រោយព្រឹត្តិការណ៍សហគបន់ ២៨ វិច្ឆិកា ត្រូវចូលរួមយកសំណាកតេស្តវីដ-១៩ នៅថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ទី៤-ចំពោះមន្ត្រីដែលបានចូលរួមយកសំណាកតេស្តកូវីដ-១៩ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ត្រូវធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះដោយអនុវត្តន៍ឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍និងវិធាននានារបស់ ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសការឆ្លងរីករាលដាលដល់ក្រុមគ្រួសារ ឬសាច់ញាតិ។

និងទី៥- ផ្អាកការអនុញ្ញាតចេញ-ចូលបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិជាបណ្តោះអាសន្ន ចំពោះ ប្រជាពលរដ្ឋ ឬបុគ្គលណាដែលពុំមានភារកិច្ច ចាប់ពីពេលនេះ រហូតដល់មានការណែនាំជាថ្មី៕

To Top