ព័ត៌មានជាតិ

ឧកញ៉ាឡេង ណាវ៉ាត់ត្រាត្រៀម ថវិកា១លានដុល្លារ ជូនសម្តេចតេជោទិញវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩

ភ្នំពេញ ៖ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីកម្ពុជាឲ្យមន្រ្តីពាក់ព័ន្ធត្រៀមថវិកាទិញវ៉ាក់សាំងការពារជំងឺដ៏កាចសាហាវកូវីដ១៩ លោកឧកញ៉ាឡេង ណាវ៉ាត់ត្រា ក៏បានត្រៀថវិកា១លានដុល្លារផងដែរទុកជូនសម្តេចតេជោដើម្បីទិញវ៉ាក់សាំងនេះ។

តាមរយៈបណ្តាញហ្វេសប៊ុកនៅយប់ថ្ងៃ៧ ធ្នូ លោក ឧកញ៉ាលើកឡើងថា “ខ្ញុំបាទ និងក្រុមគ្រួសារ ត្រៀមបរិច្ចាគថវិកាជូន សម្ដេចតេជោ ហ៊ុន សែន ចំនួន១ លានដុល្លារ ដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាជនងាយរងគ្រោះ ។ សូមឲ្យប្រទេសយើងឆ្លងផុតនៅទុក្ខលំបាក នេះ”។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាថ្ងៃទី៧ ធ្នូ នេះ បានបញ្ជាក្រសួងសុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកា សម្រាប់ការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួន ១លានដូស ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមាន ហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ៕

To Top