ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ក្នុងដំណាក់កាលបិទផ្សាយ បញ្ជីបោះឆ្នោតដំបូងនៅ ទូទាំងប្រទេសបានទទួលពាក្យ បណ្ដឹងសរុបចំនួន ១៤០បណ្ដឹង ក្នុងនោះ នៅថ្នាក់ក្រុមប្រឹក្សា ឃុំ-សង្កាត់ បានទទួល១៣៨បណ្ដឹង និងនៅថ្នាក់ គ.ជ.ប មានបណ្ដឹងចំនួន២បណ្ដឹង។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ថា ក្នុងចំណោមបណ្ដឹងទាំង១៣៨ ដែលមាននៅថ្នាក់ កបឃ មានបណ្ដឹង ចំនួន៧៣ បានប្ដឹងទៅថ្នាក់ គ.ជ.ប ។ ជារួមនៅថ្នាក់ គ.ជ.ប មានពាក្យបណ្ដឹង ចំនួន៧៥បណ្ដឹង៕