ភ្នំពេញ ៖ លោក បណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគ ប្រាក់បៀវត្សរ៍ ក្នុងមួយខែ ៧លាន រៀល រយៈពេល ៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ សម្រាប់ចូលរួមទិញ វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
ការប្រកាសរបស់បណ្ឌិត លី ឆេង បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ថា កម្ពុជាកំពុងត្រៀម ថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ។ សម្តេចបានបញ្ជាក់ថា ការទិញជាជំហានដំបូង នឹងមានចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ ៕