ព័ត៌មានជាតិ

រាជរដ្ឋាភិបាល លើកលែងការបង់ថ្លៃ បន្តអាជ្ញាប័ណ្ណទេសចរណ៍គ្រប់ ប្រភេទ ក្នុងវិស័យទេសចរណ៍ឆ្នាំ២០២១

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ បានសម្រេច លើកលែងការបង់ថ្លៃ បន្តអាជ្ញាបណ្ណទេសចរណ៍ គ្រប់ប្រភេទនៅក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ ២០២១នឹងចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

សេចក្តីប្រកាស របស់ក្រសួងទេសចរណ៍ បញ្ជាក់ថា ដើម្បីអនុវត្តវិធានការនេះ ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ក្រសួងទេសចរណ៍ ស្នើភាគីពាក់ព័ន្ធទាំងអស់ រៀបចំអនុវត្តន៍ និងផ្សព្វផ្សាយវិធានការនេះ ដល់ប្រតិបត្តិករទេសចរណ៍ ដែលអាជ្ញាបណ្ណទេសចរណ៍ ស្ថិតក្រោម ការគ្រប់គ្រងរបស់អង្គភាពច្រកចេញចូលតែមួយ រាជធានី/ខេត្ត និងការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌ។

ក្រសួងទេសចរណ៍ ឱ្យដឹងបន្ថែមថា ” ប្រតិបត្តិករទេសចរណ៍នៅតែ មានកាតព្វកិច្ច ស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ សម្រាប់ឆ្នាំ២០២១ ហើយការស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍ថ្មី គ្រប់ប្រភេទនិង ការអនុវត្តការពិន័យអន្តរការណ៍ ជាប្រាក់សម្រាប់អាជ្ញាបណ្ណទេសចរណ៍ ហួសសុពលភាព ត្រូវរក្សាការអនុវត្តការ បង់កម្រៃដដែល ស្របតាមប្រកាសអន្តរក្រសួងលេខ ១៦០សហវ.ប្រក ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការ ផ្តល់សេវាសាធារណៈ និងការពិន័យជាប្រាក់ ដោយក្រសួងទេសចរណ៍”៕

To Top