ព័ត៌មានជាតិ

ឧត្ដម នាវី ឯក ទៀ សុខា ប្រកាសបរិច្ចាគថវិកា ចំនួន២០០០$ ជូនរាជរដ្ឋាភិបាល សម្រាប់ ទិញវ៉ាក់សាំងកូវីដ១៩

ភ្នំពេញ៖ ឧត្ដម នាវី ឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគ ថវិកា ចំនួន២០០០$ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅប្រើប្រាស់ សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ។

ឧត្ដមនាវីឯក ទៀ សុខា បានសរសេរលើគេហទំព័រហ្វេសប៊ុកថា “ខ្ញុំបាទ និងភរិយា បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល សំរាប់ទិញវ៉ាក់សាំង ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩(Covid-19) ដើម្បីសុខសុវត្ថិភាពបងប្អូនទាំងអស់គ្នា ឲ្យជៀសផុតពីជម្ងឺដ៏កាចសាហាវនេះ”។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ ៕

To Top