ភ្នំពេញ៖នាយឧត្ដម នាវី ទៀ វិញ អគ្គមេបញ្ជាការ រង កងយោធពលខេមរភូមិន្ទ និង ជា មេបញ្ជាការ កង ទ័ព ជើង ទឹក នៅថ្ងៃទី៩ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគថវិកាចំនួន៣០០០$ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅប្រើប្រាស់សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
នាយ ឧត្ដម នាវី ទៀ វិញ បានសរសេរលើគេហទំព័រហ្វេសប៊ុកថា “ខ្ញុំបាទ និងភរិយា បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួន៣០០០$ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល សំរាប់ទិញវ៉ាក់សាំង ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩(Covid-19)”។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕
![](https://dap-news.com/wp-content/uploads/2020/12/photo_2020-12-09_14-50-38-1024x666.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)