ព័ត៌មានជាតិ

អាជ្ញាធរខេត្តមណ្ឌលគិរី សម្រេចបិទ អាជីវកម្ម រីលេក្ស ហៀលរីសត ជាបណ្ដោះអាសន្ន

ភ្នំពេញ ៖ អភិបាលក្រុងសែនមនោរម្យលោក ហៀក សុផានបានប្រកាសផ្អាកបណ្ដោះអាសន្ននូវអាជីវកម្ម រីលេក្ស ហៀលរីសត (Relax Hill Resort )ស្ថិតនៅ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ក្រោយភ្ញៀវម្នាក់ចូលមកស្នាក់នៅត្រូវបានក្រសួងសុខាភិបាល រកឃើញមានវិជ្ជមានវីរុសកូវីដ-១៩កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

ភ្ញៀវម្នាក់នោះឈ្មោះ អិត កុម៉ាល មានផ្ទុកកូវីដ-១៩ បានទៅស្នាក់នៅទីនោះ កាលពីថ្ងៃ២ ធ្នូ ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា។

សូមបញ្ជាក់ថាអ្នកឆ្លងកូវីដ១៩ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា មកដល់ថ្ងៃ៩ ធ្នូ នេះមាន៣៨នាក់ ខណៈមានអ្នកឆ្លងសរុបទាំងអស់៣៥៤ នាក់ និងអ្នកជាសះស្បើយ ៣០៧ នាក់៕

To Top