ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស គឺជាឯកសារដែលត្រូវបានការពារ និងទទួលស្គាល់ទូទាំងពិភពលោកហើយសិទ្ធិនីមួយៗក្នុងចំណោមសិទ្ធិមនុស្សជាមូលដ្ឋានទាំង៣០របស់យើង គឺមានសារៈសំខាន់ដូចៗគ្នា។
ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិនេះ ១០ធ្នូ បានសរសេរតាមបណ្តាញសង្គមហ្វេសប៊ុកថា “ខ្ញុំសូមអបអរសាទរសិទ្ធិរៀបការ និងមានគ្រួសារ។ ខ្ញុំពិតជាមានសំណាងណាស់ដែលបានជួបភរិយាខ្ញុំ គឺលោកជំទាវ ម៉ៅ ចំណាន ហើយជាងនេះទៅទៀត ពួកយើងកាន់តែរីករាយដែលបានកសាងគ្រួសារដ៏គួរឱ្យស្រលាញ់ជាមួយគ្នា”។
អ្នកឧកញ៉ា បន្តថា “ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នា រីករាយក្នុងទិវាសិទិ្ធមនុស្សអន្តរជាតិ និងមានសុវត្ថិភាព!”។







