ព័ត៌មានជាតិ

សមត្ថកិច្ចបិទសណ្ឋាគារ «ចម្ប៉ា ពេជ្រ» នៅស្រុកស្នួល ខេត្តក្រចេះ ដោយភ្ញៀវម្នាក់ មកពីភ្នំពេញ មានជំងឺកូវីដ១៩

ភ្នំពេញ ៖ សមត្ថកិច្ចបានចុះបិទសណ្ឋាគារ «ចម្ប៉ា ពេជ្រ» ស្ថិតនៅទីរួមស្រុកស្នួល ខេត្តក្រចេះ (ជិត សាលាស្រុកស្នួល) ជាបណ្តោះអាសន្ន នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ដោយសារឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ពីវិជ្ជមានកូវីដនោះ បានទៅស្នាក់នៅមួយយប់កាលពីថ្ងៃទី១ ខែធ្នូ។ នេះបើតាមហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននៅថ្ងៃ១០ធ្នូ។

សម្រាប់ក្រុមគ្រួសារ និងបុគ្គលិកសណ្ឋាគារមួយនេះចំនួន ៦២នាក់ ត្រូវបានឲ្យស្នាក់នៅខាងក្នុង និងយក សំណាកទៅធ្វើតេស្ត។ នេះបើតាមការបញ្ជាក់របស់លោក សាម ណាល់ អភិបាលស្រុកស្នួល ខេត្តក្រចេះ ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ១០ ធ្នូមានអ្នកឆ្លងកូវីដសរុប ៣៥៦ នាក់ អ្នកឆ្លងក្នុងសហគមន៍ ៣៩ នាក់ និងអ្នកជាសះស្បើយ៣០៧ នាក់ ។ ក្នុងនោះរកឃើញករណីវិជ្ជមានថ្មី ២នាក់ទៀត ជាករណីសហគមន៍ ១នាក់នៅខណ្ឌទួលគោក និងករណីធ្វើដំណើរពីបរទេស១នាក់ ៕

To Top