ព័ត៌មានជាតិ

ក្រសួងអប់រំ បន្ដផ្អាកសកម្មភាពមួយចំនួនទៀត រហូតព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាបិទបញ្ចប់

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបន្ដផ្អាកសកម្មភាពអប់រំ និងកីឡា រហូតដល់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» បានបិទបញ្ចប់។

សកម្មភាពមួយចំនួនរួមមាន៖

ទី១-ផ្អាករាល់សកម្មភាពជួបជុំ សិក្ខាសាលា និងកិច្ចប្រជុំ ដែលមានអ្នកចូលរួមលើសពី២០នាក់។

២-ផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន ជាបណ្ដោះអាសន្នដោយបន្ដការបង្រៀន និងរៀនតាមអនឡាញ។

ទី៣-ផ្អាល់រាល់ហាត់ប្រាណ និងលេងកីឡា ដែល មានលក្ខណៈប្រមូលផ្ដុំ៕

To Top