ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបង្ហាញទីតាំង ចំនួន៧កន្លែង សម្រាប់យកសំណាក ដើម្បីធ្វើតេស្តរកវិរុសកូវីដ-១៩ ជាលើកទី៣ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ នៅរាជធានីភ្នំពេញ។
យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល ចេញផ្សាយនាពេលថ្មីៗនេះបង្ហាញថា ទីតាំងចំនួន៧កន្លែង រួមមាន ៖ ទី១- ផ្ទះសម្តេច ហេង សំរិន ម៉ោង៨ព្រឹក ,ទី២-ផ្ទះសម្តេចក្រឡាហោម ស ខេង ម៉ោង៨ព្រឹក ,ទី៣-រដ្ឋសភា ម៉ោង៩ព្រឹក ,ទី៤-ក្រសួងមហាផ្ទៃ ម៉ោង៨ព្រឹក ,ទី៥-ផ្ទះលោក ហ៊ុន ម៉ានី ម៉ោង១១ព្រឹក ,ទី៦ ទីតាំងអង្គភាពភីឡតបន្ទាយទួលក្រសាំង សម្រាប់ក្រុមភីឡត និងក្រុមអង្គរក្សសម្តេចតេជោ ម៉ោង៨ព្រឹក និងទី៨ ពហុកីឡាដ្ឋានជាតិអូឡាំពិក (សម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ម៉ោង៧ព្រឹក៕