ភ្នំពេញ៖ លោកកងសូសាទី អនុរដ្ឋលេខាធិការក្រសួងផែនការ កាលពីថ្ងៃទី១០ខែ ធ្នូ ឆ្នាំ២០២០បានបរិច្ចាគថវិកាចំនួន៣០០$ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅប្រើប្រាស់សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕