Covid-19

ក្រសួងរកឃើញ អ្នកឆ្លងកូវីដថ្មី២នាក់ ជាករណីនាំចូល និងគ្មានអ្នក ជាសះស្បើយ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ បានរកឃើញករណីវិជ្ជមានថ្មី ២នាក់ ទៀតដែលជាអ្នកធ្វើដំណើរ មកពីបរទេស មិនមែនជាករណីឆ្លងក្នុងសហគមន៍ ។ ជាមួយគ្នានេះដែរ ក៏គ្មានអ្នកជាសះស្បើយទេ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងកូវីដ សរុប៣៥៩ នាក់ ក្នុងនោះអ្នកឆ្លងក្នុងសហគមន៍ ៤០ នាក់និងអ្នកជាសះស្បើយ = ៣០៧ នាក់៕

To Top