Covid-19

ប្រធានសមាគមចលនាយុវជនកម្ពុជា នាំយកថវិកា ២១៤លានរៀល រួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បាននាំយកថវិកាចំនួន ២១៤,០០០,០០០រៀល ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ទិញវ៉ាក់សាំងការពារ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល នៃជម្ងឺ កូវីដ-១៩ (Covid-19) ។ ថវិកានេះផងដែរ គឺបានមកពីការជួយឧបត្ថម្ភ ពីសំណាក់សប្បុរសជន ក្នុង និងក្រៅប្រទេសផងដែរ ៕

To Top