ព័ត៌មានជាតិ

សម្តេចតេជោ សម្រេចឲ្យបេក្ខជន ប្រឡងបាក់ឌុប ឆ្នាំសិក្សា២០១៩-២០២០ ជាប់ទាំងអស់

ភ្នំពេញ ៖ ដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល បានសម្រេចមិនអនុញ្ញាត ឲ្យមានការប្រឡង បាក់ឌុបនោះទេ ដោយឱ្យបេក្ខជន ជាប់ទាំងអស់គ្នា ។

ថ្លែងសារសំខាន់អស់រយៈពេល ជិត៤ម៉ោង នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោបញ្ជាក់ថា ៖ «ខ្ញុំជាប្រមុខដឹកនាំប្រទេស ខ្ញុំទទួលខុសត្រូវ ចំពោះមុខរដ្ឋសភា ហើយក៏៏ទទួលខុសត្រូវ ចំពោះមុខព្រះភ័ក្ត្រព្រះមហាក្សត្រ ធ្វើឲ្យកូនគេស្លាប់ ឆ្លងពេញទឹកពេញដី ដោយតែរឿង របស់អស់លោកធ្វើហ្នឹង។ ដូច្នេះខ្ញុំត្រូវមានសិទ្ធិអារកាត់ ខ្ញុំមិនឲ្យប្រឡងទេ ថ្ងៃទី១១មករា នេះ ។ ខ្ញុំប្រកាសពីពេល ឥលូវនេះ អីចឹងគឺនៅសល់ជម្រើសទី៣ ដែលបញ្ជូនមកហ្នឹង គឺករណីការរីករាលដាល កូវីដធ្ងន់ធ្ងរ ក្រសួងនឹងផ្អាកការប្រឡង សញ្ញាបត្រមធ្យសិក្សាទុតិយភូមិឆ្នាំ២០១៩ -២០២០ ដោយជំនួសវិញនូវការវាយតម្លៃលទ្ធផល នៃការប្រឡងឆមាស របស់បេក្ខជន ដើម្បីកំណត់ថាជាប់ឬធ្លាក់» ។

សម្តេចគូសបញ្ជាក់ថា ៖«អស់លោកដែលស្នើសុំនោះត្រូវហើយ ប៉ុន្តែអ្នកដែលរងគ្រោះ គឺគ្រូបង្រៀនដែលជាអ្នកផ្តល់ពិន្ទុ អីញ្ចឹងទេ ខ្ញុំថាឆ្នាំសិក្សា ២០១៩ -២០២០ បាក់ឌុបឲ្យជា ប់ទាំងអស់អាហ្នឹងឆាប់ជាប់ ហើយក្មេងៗប្រឹងរៀន ដោយចាប់ផ្តើម ចុះឈ្មោះចូលរៀន នៅមហាវិទ្យាល័យណាដែលខ្លួនស្រឡាញ់» ។ ពាក់ព័ន្ធនឹងការប្រឡងឌីប្លូមវិញក៏សម្រេចឲ្យជាប់ទាំងអស់ ។

សម្តេចបញ្ជាក់ថា៖ «បើជាជ្រុលអីចឹងហើយណារ៉ុន(រដ្ឋមន្ត្រី)អើយទៅជាអីចឹងទៅ ។ យើងទទួលយ កការការពិតនៃសភាពការណ៍នេះ ។បើទោះបីជាអីចឹងក៏វាគ្រាន់ជាងសម័យប៉ុល ពតដែលមិនបានរៀន។ មុនយើងទទួលបានសន្តិភាពយើងបានរៀន តែកំពុងរៀនឆះសាលារៀន រត់ចូលត្រង់សេ ។ អីចឹងពេលវានៅគ្រាន់បើអីញ្ចឹង ។ ហើយវាជាការលើកទឹកចិត្តមួយដល់យុវជន តាមរយៈសិស្សានុសិស្ស សម្រាប់ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា»។

សម្តេចបានអះអាងថា ការសម្រេចបែបនេះព្រោះជាសិទ្ធិអ្នកនយោបាយ ដែលជាអ្នកកាន់អំណាចដឹកនាំប្រទេស។
ក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថា នឹងអនុវត្តអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការប្រឡងបាក់ឌុប ដោយធ្វើការវាយតម្លៃ ចំពោះពិន្ទុឆមាស របស់បេក្ខជនដើម្បីកំណត់ជាប់ឬធ្លាក់ ។ នេះបើតាមអ្នកនាំពាក្យក្រសួង ។

លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ប្រាប់នៅថ្ងៃទី១៦ធ្នូ ឆ្នាំ២០២០យ៉ាងខ្លីថា ក្រសួងអប់រំ យុវជន និងកីឡា គោរពទទួលអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់ពិភាក្សាផ្ទៃក្នុងក្រសួង រួចនឹងជម្រាបជូនពីករណីនេះក្នុងពេលឆាប់ៗ» ៕ ស.សំណាង

To Top