ព័ត៌មានជាតិ

លោកឧកញ៉ា ចាន់សុឃាំង និងលោកជំទាវ បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ទិញវ៉ាក់សាំង ជំងឺកូវីដ១៩

ភ្នំពេញ៖ លោកឧកញ៉ា ចាន់សុឃាំង និងលោកជំទាវ អ៊ីត អេឡែន ក្រុមហ៊ុនប្រេងរំអិល លីគ្វីមូលី នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានបរិច្ចាគថវិកា ១០,០០០ដុល្លារសហរដ្ឋអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ១៩។

ការបរិច្ចាគនេះធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកា ទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំង យកមកចាក់ ជូនប្រជាជន ដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

To Top