ភ្នំពេញ ៖ ធនាគារវិនិយោគអឺរ៉ុប (EIB) នឹងធ្វើការវិនិយោគជាទឹកប្រាក់ ចំនួន ៨០ លានអឺរ៉ូ សម្រាប់គម្រោង កែលំអកសិកម្មដែលមានប្រព័ន្ធធារាសាស្ត្រ (IAIP) នៅទូទាំងប្រទេសកម្ពុជា។
យោងតាមគេហទំព័រហ្វេស ប៊ុករបស់ សហភាពអឺរ៉ុប នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា «ធនាគារវិនិយោគ អឺរ៉ុប (EIB) ដែលជាធនាគាររបស់សហភាពអឺរ៉ុប នឹងធ្វើការវិនិយោគជាទឹកប្រាក់ ចំនួន ៨០ លានអឺរ៉ូ សម្រាប់គម្រោង កែលំអកសិកម្ម ដែលមានប្រព័ន្ធធារាសាស្ត្រ (IAIP) ដើម្បីពង្រីកបណ្តាញ ផ្គត់ផ្គង់ទឹកនិងប្រព័ន្ធធារាសាស្រ្ត នៅក្នុងខេត្តមួយចំនួន នៅទូទាំងប្រទេស កម្ពុជា» ៕