ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោក W. Patrick Murphy នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២០ បានជួបជាមួយតំណាងគណបក្ស នយោបាយមួយចំនួន ដើម្បីពិភាក្សាពីប្រជាធិបតេយ្យ ពហុបក្សនៅកម្ពុជា ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី១៥ ធ្នូ នេះ បានឲ្យដឹងថា ក្នុងជំនួបពិភាក្សានេះដែរ អាមេរិក គាំទ្រប្រជាជនកម្ពុជា និង សិទ្ធិរបស់គេស្របតាមធម្មនុញ្ញ ដើម្បីប្រជាធិបតេយ្យ និងសេរីភាពជាមូលដ្ឋាន៕