ភ្នំពេញ ៖នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ គោរពជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីចម្រើនជន្មាយុ គម្រប់៦៦ ឈានចូល៦៧ឆ្នាំ ។
សូមទទួលបាន នូវពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាឈ្លាវៃ សុភាពល្អបរិបូរណ៍និងអាយុយឺនយូរ ដើម្បីសម្ដេចកិត្តព្រឹទ្ធបណ្ឌិត បានបំពេញសកម្មភាពមុស្សធម៌ និងដឹកនាំកាកបាទក្រហមកម្ពុជា ឲ្យទទួលបានជោគជ័យថ្មីៗ ថែមទៀត។
សូមបួងសួងចំពោះគុណបុណ្យ ព្រះរតនត្រ័យ និងវត្តុស័កិ្កសិទ្ធិ ទាំងឡាយក្នុងលោក មានទេវតាឆ្នាំថ្មី សូមតាមជួយថែរក្សា ការពារប្រោះព្រំ ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាភរយាដ៏ឧត្តុង្គឧត្តម នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមបានសមស្រប នូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕