ពោធិសាត់៖ ដើមកញ្ឆារជាង១០០០ដើម ដែលគេលួចដាំនៅដីក្នុងព្រៃមួយកន្លែង ស្ថិតនៅក្នុងភូមិសាស្រ្ត ក្នុងភូមិសំលាញ ឃុំក្រពើរពីរ ស្រុកវាលវែង ខេត្តពោធិសាត់ ត្រូវបានកម្លាំងចម្រុះ ចុះឆ្មក់បង្រ្កាបនិងដុតកម្ទេចចោល នៅនឹងកន្លែងកាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២០។
នៅកិច្ចប្រតិបត្តិការណ៍ ចុះឆ្មក់បង្រ្កាបនិងដុតបំផ្លាញដើមកញ្ឆា ដែលជនទុច្ចរិតបានលួចដាំដុះនោះ គឺដឹកនាំដោយលោកអ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តពោធិសាត់ ដោយមានការចូលរួម ពីសំណាក់កងកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន កងកម្លាំងនគរបាលស្រុកវាលវែង កម្លាំងអាវុធហត្ថស្រុក/ខេត្ត មន្ត្រីបរិស្ថាន និង មន្ត្រីមានសមត្ថកិច្ចនានាផងដែរ៕