ព័ត៌មានជាតិ

ឃាត់មនុស្ស ៣នាក់ គ្រឿងញៀនចម្រុះ ប្រមាណជាជិត១០គីឡូក្រាម

បន្ទាយមានជ័យ៖ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន ក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០ បានឃាត់មនុស្ស ៣នាក់, ដកហូតគ្រឿងញៀនចម្រុះ ប្រមាណជាជិត១០គក្រ ។

ប្រតិបត្តិការនេះ មាន សហការជាមួយកំលាំង ការិយាល័យផ្សព្វផ្សាយអប់រំ(ក៩) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀន និងដោយមានការដឹកនាំសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ៣នាក់ ស្រី១នាក់ ។

លោកវរសេនីយ៍ធិន ស៊ីនដេត ស្នងការរងទទួលផែនគ្រឿងញៀន និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលបាលខេត្តបន្ទាយមានជ័យ បានប្រាប់នាថ្ងៃទី១៦ខែធ្នូថា ការបង្ក្រាបមុខសញ្ញាគ្រឿងញៀន និងវត្ថុតាងទ្រង់ទ្រាយធំនេះ បានធ្វើឡើងក្រោមវិធាន បច្ចេកទេសនិងធ្វើនៅ២ទីតាំង ។

សមត្ថកិច្ចបាននឹងបន្តឆែក ពិនិត្យ រាប់និងថ្លឹង តែមិនទាន់បញ្ជាក់បរិមាណ ជាក់លាក់បាននៅឡើយ ៕ ដោយ:ឃិន គន្ធា

To Top