ភ្នំពេញ ៖ អាជ្ញាធរមីន បានឲ្យដឹងថា គម្រោងបោសសម្អាតមីន ក្រោមការគាំទ្របច្ចេកទេស ដោយអង្គការ UNDP បានរំដោះផ្ទៃដី មានមីនជាង២៥០ គីឡូម៉ែត្រក្រឡា ក្នុងខេត្ត បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ។
គម្រោងបោស សម្អាតមីន បានចាប់ផ្ដើម អនុវត្តន៍តាំងពីឆ្នាំ ២០០៦ ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០នេះ លោក លី ធុជ បាន ប្រជុំ ពិភាក្សា ជាមួយ ក្រុម ការងារ អាជ្ញាធរ មីន និង តំណាង អង្គការ UNDP លើការត្រៀមរៀបចំកិច្ច ប្រជុំក្រុមប្រឹក្សា គម្រោងបោស សម្អាតមីន ដើម្បីលទ្ធផល នាពេលខាងមុខ ។
កិច្ចប្រជុំ ក្រុមប្រឹក្សា គម្រោងនឹង មានការអញ្ជើញ ចូលរួម ពីតំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងប្រទេសម្ចាស់ជំនួយ និងដៃគូ ដូចជាអូស្ត្រាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និងអង្គការ UNDP ។
ប្រភពដដែល បញ្ជាក់ ថា «គម្រោង បោស សម្អាត មីនដើម្បីលទ្ធផល បាន ចាប់ផ្ដើមអនុវត្តន៍ តាំងពីឆ្នាំ ២០០៦ ក្រោមការគាំទ្រ បច្ចេកទេស ដោយអង្គការ UNDP និងបានរំដោះផ្ទៃ ដី មានមីន ប្រមាណជាង ២៥០ គីឡូម៉ែត្រ ក្រឡា ក្នុង ខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ »៕
![](https://dap-news.com/wp-content/uploads/2020/12/1920-1.jpg)
![](https://dap-news.com/wp-content/uploads/2020/12/1921.jpg)
![](https://dap-news.com/wp-content/uploads/2020/12/1922.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)