ប្រសិនបើអ្នកបានចុះឈ្មោះ ក្នុងបញ្ជីសមាជិកបេឡាជាតិ សន្តិសុខសង្គម ឬហៅកាត់ ប.ស.ស. អ្នកនឹងទទួលបានរបបធានារ៉ាប់រង សន្តិសុខសង្គមដូចជា៖
របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ
របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព
របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន (គ្រោងនឹងអនុវត្ត ក្នុងពេលខាងមុខឆាប់ៗនេះ)
សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូន នឹងទទួលបានសេវាដូចជា៖
ថ្លៃសម្រាល ថ្លៃថែទាំមុន និងក្រោយពេលសម្រាល
ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលមធ្យម ជាប់ភាគទានប្រចាំថ្ងៃ ចំនួន ៩០ថ្ងៃ នៃការឈប់សម្រាក មុននិងក្រោយសម្រាលកូន (បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកដល់ខែសម្រាលកូន)
ប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត –