ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ ពុលត្រីក្រពត ក្រោយពីជីតាស្ងោរជ្រក ឲ្យហូបនៅពេលបាយល្ងាច

កោះកុង ៖ ក្មេងប្រុសម្នាក់ បានស្លាប់បាត់ជីវិត ដោយសារជីតាស្ទូចត្រីក្រពត ពីសមុទ្រ ហើយស្ងោឲ្យចៅហូប នៅពេលបាយល្ងាច ។

ករណីនេះបានកើតឡើង នៅវេលាម៉ោង១យប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ក្មេងប្រុសរងគ្រោះ មានឈ្មោះ ក្រិន អាយុ ១១ឆ្នាំ រស់នៅក្នុងបន្ទុកយាយ.តា
ជីតាក្មេងរងគ្រោះឈ្មោះ តាមិន អាយុ៦៧ មានមុខរបរជុសជុលសាឡុង យាយក្មេងប្រុស ឈ្មោះ យាយម៉ៅ អាយុ៦៧ឆ្នាំស៊ីឈ្នួលមើលកូនឲ្យគេ ម្តាយបង្កើត ឈ្មោះស្រី ទៅធ្វើសំណាក់ស្រុកនៅប្រទេសថៃ ។

ជីតាក្មេងប្រុសរងឈ្មោះ តាមិនបានឲ្យដឹងថា ដោយជីវភាពគាត់ក្រីក្រ ក្នុងគ្រួសារនៅពេលល្ងាច គាត់បាននាំចៅ គាត់ជិះកងទៅស្ទូចត្រី នៅមាត់សមុទ្រព្រែកកោះប៉ោរ គាត់ស្ទូចបានត្រីក្រពត២ គាត់ក៍វិលត្រឡប់មកផ្ទះវិញ ដើម្បីធ្វើម្ហូបឲ្យចៅគាត់ហូប និងគាត់ តែរូបគាត់ក៍ហូបដែរ តែគាត់ហូបតែសាច់ត្រីបន្តិចទឹកបន្តិច ហើយពងត្រីគាត់ដួសឲ្យ ចៅគាត់ហូប តែនៅពេលនោះចៅគាត់មិនអីទេ សុខភាពស្រួលធម្មតា ដល់ប្រហែល១ម៉ោងក្រោយមក ទើបចៅគាត់ចាប់ផ្តើមក្អូតចង្អោ គាត់ចាប់ផ្តើមប្របាច់ជើងដៃយូរទៅៗ ចៅគាត់កាន់ធ្ងន់ៗ គាត់ក៍បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្រ្គោះតែវាហួសពេលហើយ ចៅគាត់បានស្លាប់បាត់បង់ជីវិត ទៅហើយ ។

ជីតាក្មេងរងគ្រោះបានបន្ថែមថា គាត់មិនស្គាល់ត្រីក្រពតទេ បើគាត់ស្គាល់ប្រភេទត្រីក្រពត គាត់មិនយកមកឲ្យចៅគាត់ហូបទេ គាត់មានតែចៅម្នាក់នេះគត់ ជាថ្លើមជីវិតគាត់៕

To Top