ព័ត៌មានជាតិ

ក្រសួងសាធារណការ ផ្អាកមណ្ឌលផ្តល់សេវា ផ្សារទំនើបអ៊ីអន១-២ និងផ្សារទំនើបជីបម៉ុង ៣ថ្ងៃ ដើម្បីរៀបចំប្តូរទីតាំង

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឲ្យដឹងថា ក្រសួងសម្រេចផ្អាកមណ្ឌលផ្តល់សេវា ផ្សារទំនើប អ៊ីអន១ និង២ និងផ្សារទំនើប ជីបម៉ុង ណូរ៉ូម៉ល ត្រូវបានផ្អាកជាបណ្តោះអាសន្នរយៈពេល ៣ថ្ងៃ (១៨-២០​ ធ្នូ ២០២០) ដោយសារការរៀបចំប្តូរទីតាំង ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាលឱ្យមានការប៉ះពាល់ ដល់ការប្រើប្រាស់បណ្តាញអ៊ីនធើណែត និងបណ្តាប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួង ។

To Top