ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ប្រគល់ទូកម៉ាស៊ីន ដល់ការិយាល័យ នគរបាល ចរាចរណ៍ផ្លូវទឹក ដើម្បីបង្ក្រាបបទល្មើស

កំពង់ចាម ៖ ដើម្បីសម្រួលដល់ការអនុវត្តច្បាប់ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រគល់ទូកម៉ាស៊ីន ដល់ការិយាល័យ នគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម សម្រាប់ធ្វើប្រតិបត្តិការ បង្ក្រាបបទល្មើសផ្សេងៗ ដែលកើតមានលើផ្ទៃទឹក។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ទូកម៉ាស៊ីនដែល លោកអភិបាលខេត្ត ប្រគល់ជូនទៅសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវទឹកនោះ មានបណ្តោយ ៥.៦០ម៉ែត្រ ទទឹង១.៦០ម៉ែត្រ កម្លាំងម៉ាស៊ីន ៤០សេស អាចរត់បានលឿនលើផ្ទៃទឹក ងាយស្រួលដល់សមត្ថកិច្ច ប្រើប្រាស់នៅក្នុងប្រតិបត្តិការរបស់ខ្លួន លើផ្ទៃទឹកនៅពេល ដែលមានករណីបទល្មើសផ្សេងៗកើតឡើង ៕

To Top