ព័ត៌មានជាតិ

ជប៉ុន ផ្ដល់ជំនួយជិត ៤០ម៉ឺនដុល្លារ សម្រាប់ស្ថាបនាផ្លូវថ្នល់ ស្ដារប្រព័ន្ធ ធារាសាស្ដ្រ និងពង្រឹងសហគមន៍ កសិកម្ម នៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកាសរុបចំនួន៣៩២,៣៧១ដុល្លារ ដល់អង្គភាពចំនួន៣នៅប្រទេសកម្ពុ ជា ក្រោមគ្រោងការជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខមនុស្សជាតិ (ជំនួយគូសាណូ ណិ)។

សូមជម្រាបថា ៖ ទី១-គម្រោងកែលម្អផ្លូវថ្នល់ ក្នុងឃុំអណ្ដូងទឹក ស្រុកបុទមសាគរ ខេត្តកោះកុង ថវិកាចំនួន១៩៦,៣៥ ០ដុល្លារ ហើយអង្គភាពទទួលជំនួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ,ទី២-គម្រោងស្ដារប្រព័ន្ធធារាសា ស្ដ្រដំរី ខេត្តកំពង់ឆ្នាំង ថវិកាចំនួន៩០,១៥៨ដុល្លារ ហើយអង្គភាពទទួលជំនួយ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំព ង់ឆ្នាំង និងទី៣-គម្រោងពង្រឹងសហគមន៍កសិកម្មនៅស្រុកកោះញែក និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ថវិកាចំនួ ន១០៥,៨៦៣ដុល្លារ ហើយអង្គភាពទទួលជំនួយ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគីរី។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខមនុស្សជាតិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានសម្ដែងសេចក្ដីសោមនស្សរីករាយដែលស ង្កេតឃើញថា នាពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននិងកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

លោកទូតបញ្ជាក់ទៀតថា ទោះជាយ៉ាងណាក៏ដោយ លោក ក៏ទទួលស្គាល់ថា នៅតែមានបញ្ហាប្រឈមមួយចំនួនដែល ត្រូវដោះស្រាយដើម្បីលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន។ប្រទេសជប៉ុននឹងបន្ដចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះតាមរយៈក្របខ័ណ្ឌសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ រួមទាំង «គូសាណូណិ»៕

To Top