ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះបរមនាមជាព្រះប្រធានកត្តិយស នៃកាកបាទក្រហមកម្ពុជា និងក្នុងព្រះរាជហឫទ័យ ទុកដាក់ខ្ពស់ពីសុខទុក្ខប្រជានុរាស្រ្ត បានព្រះរាជទានព្រះរាជ អំណោយផ្ទះ១ខ្នង តាមរយៈកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារ លោកតា សុំ សាន អាយុ ៦៨ឆ្នាំ ពិការដៃម្ខាង -ជើងម្ខាង និងលោកយាយ ជាម្តាយ ព្រមទាំងចៅៗកំព្រាទាំង ៣នាក់ ដែលមានជីវភាពក្រីក្រលំបាករស់ នៅភូមិស្វាយភ្លោះ ឃុំព្រៃក្រសាំង ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ ៕