ព័ត៌មានជាតិ

ទូតអាមេរិក ជួបពិភាក្សាពី បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ជាមួយអង្គការសង្គមស៊ីវិល

ភ្នំពេញ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានជួបពិភាក្សាស្តីពី «បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា» ជាមួយមិត្តរបស់លោក ក្នុងអង្គការសង្គមស៊ីវិល។

ក្នុងកិច្ចពិភាក្សានេះដែរ ក៏មានការចូលរួមពីលោក Scott Busy ឧបការីរងទទួលបន្ទុក ការិយាល័យលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងាររបស់ក្រសួងការបរទេស សហរដ្ឋអាមេរិក។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៩ ធ្នូ នេះបញ្ជាក់ថា «លោកឯកអគ្គរដ្ឋទូត W. Patrick Murphy មានការពិភាក្សាមួយយ៉ាងសំខាន់ នៅថ្ងៃសុក្រ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ជាមួយមិត្ត របស់យើងក្នុងអង្គការសង្គមស៊ីវិល»។

ប្រភពដដែលបញ្ជាក់ថា «សិទ្ធិមនុស្សគឺជាការចាំបាច់ សិទ្ធិមនុស្សមានលក្ខណៈជាសាកល!»៕

To Top