ព័ត៌មានជាតិ

ផ្សារថ្មីភូមិ៤ សង្កាត់ដងទង់ បានដាក់សម្ភោធ ឲ្យអាជីវករ លក់ដូរប្រើប្រាស់ ជាផ្លូវការ

កោះកុង ៖ ផ្សារថ្មីទើបតែសាង់សង់រួចរាល់ ត្រូវបានសម្ភោធ ដាក់ឲ្យអាជីវកលក់ដូរ ប្រើប្រាស់ជាផ្លូវការ ចាប់ពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ មានទីតាំងភូមិ៤សង្កាត់ ដងទង់ ក្រុងខេមរភូមិន្ទខេត្តកោះកុង ក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ មន្ត្រីរាជការនិងមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋផងដែរ ។

លោក ឈេង សុវណ្ណដា អភិបាលក្រុង ខេមរភូមិន្ទបានថ្លែងថា ការសាងសង់ផ្សារថ្មីនេះឡើង ដោយមានការឯកភាព ពីអាជ្ញាធរខេត្ត ដោយមើលឃើញភាពរញ៉េរញ៉ៃ និងប៉ះពាល់ ដល់បរិស្ថាន បាត់បង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុង ខេត្ត ដែលបងប្អូនលក់ដូរ នៅតាមជញ្ជើមផ្លូវថ្នល់ ដែលអាចបង្កហានិភ័យខ្ពស់ ចំពោះការគ្រោះថ្នាក់ចរាចណ៍ដល់អាយុជីវិត ។ ហេតុដូច្នេះហើយ ទើបអាជ្ញាធរបានសម្រេចសាងសង់ផ្សារថ្មីនេះ ឡើងដើម្បីឲ្យបងប្អូនអាជីវករ លក់ដូរទីតាំងនេះវិញ ហើយវាអាចកាត់បន្ថយហានិភ័យ នូវគ្រោះថ្នាក់ចរាចផងដែរ។

លោក ឈេង សុវណ្ណដា បានបន្ថែមថា ការដាក់សម្ភោធឲ្យប្រើប្រាស់ ជាផ្លូវផ្សារថ្មីនេះ អាជ្ញាធររៀបចំ ដោយសុក្រិត្យ ដោយស្រង់ឈ្មោះអាជីវករ លក់ដូរទាំងប៉ុន្មាន ហើយធ្វើការចាប់ឆ្នោត ដើម្បីទទួលបានលេខរៀង អាជីវកចាប់បានលេខប៉ុន្មាន ទទួលយកលេខតូបនោះ ហើយចំពោះតូបដែលត្រូវធ្វើការ ចាប់ឆ្នោតនោះមានចំនួន១៥១តូប ។

ពិធីសម្ភោធលោកស្រី មិថុនា ភូថង អភិបាលខេត្តបានថ្លែងថា លោកស្រីមានសេចក្តី សោមនោស្សរីករាយក្រៃលែង ចំពោះបងប្អូនដែលបានមកលក់ដូរ នៅទីតាំងថ្មីមិនមានបញ្ហាប្រឈម ដូចនៅទីតាំងចាស់ស្រប តាមបណ្តោយផ្លូវជាតិនោះទេ ហើយណាមួយ ទីតាំងចាស់ វាអាចធ្វើឲ្យបាត់ហេដ្ឋារចនាសោភ័ណ្ឌភាពបាត់ បរិយាកាសបរិស្ថាន និងមានការរិៈគន់ពីភ្លៀវជាតិ អន្តរជាតិ ចូលមកកំសាន្តផងដែរ ។

លោកស្រីអភិបាលខេត្ត បានថ្លែងបន្តថា នៅពេលបងប្អូនបានទីតាំងថ្មី លក់ដូរហើយ សូមបងប្អូនអាជីវករ និងប្រជាពលពលរដ្ឋចូលរួមថែរក្សា អនាម័យបរិស្ថាន ដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍ ក្នុងខេត្តកោះកុង ឲ្យមានភាពទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិ អន្តរជាតិ ឲ្យកំណើនខ្ពស់ ក្នុងការកាត់បន្ថយភាពក្រីក្រ ក្នុងជីវភាពប្រជាពលរដ្ឋផងដែរ ។

លោកស្រីបានបញ្ជាក់ថា ខេត្តកោះកុង ជាខេត្តមួយ ដែលមានសក្តានុពលផ្នែកវិស័យ ទេសចរណ៍គឺមានកន្លែង កំសាន្តច្រើន ទាំងឆ្នេរទាំងទឹកជ្រោះសម្រស់ព្រៃភ្នំ ។ល។
ក្នុងនោះដែរលោកស្រីបានផ្តាំផ្ញើ ដល់បងប្អូនជនរួមជាតិទាំងអស់ ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ នូវការឆ្លង ជំងឺកូវិដ១៩ ដែលជាជំងឺឆ្លងជាសកលដូច្នេះសូមបងប្អូន ត្រូវអនុវត្តន៍តាមការផ្សព្វផ្សាយអបរំ របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ជាប់ជានិច្ចក្នុងថែរក្សាសុខភាព ដើម្បីការពារការរីករាលដាលពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ (ការពារប្រសើរជាងព្យាបាល) ៕

To Top