ពោធិ៍សាត់ ៖ ល្បែងចាក់ស៊ីសង កន្ទុយលេខ ឆ្នោតវៀតណាម និងឆ្នោតថៃ សព្វថ្ងៃនេះ កំពុងតែពេញនិយម នៅក្នុងក្រុងពោធិ៍សាត់ និងនៅតាមបណ្តាស្រុកមួយចំនួនទៀត នៃខេត្តពោធសាត់ ។
បើតាមប្រភពនានា បានខ្សឹបប្រាប់ថា ចំពោះការចាក់ផ្សងសំណាង ពីអ្នកចូលចិត្តលេងល្បែងមួយនេះ គឺគេលេងស៊ីសងគ្នា ក្នុងមួយថ្ងៃពីរពេល គឺចេញលទ្ធផលស៊ីសងគ្នា ពីរលើកគឺនៅម៉ោង ៤៖៣០នាទីម្តង និងនៅម៉ោង៦៖៣០នាទីម្តងទៀតនេះ ចំពោះតែឆ្នោតវៀតណាម ចំណែកឯឆ្នោតសៀមវិញ គឺគេលេងស៊ីសង រវាងមេឆ្នោតនិងអ្នកលេង ២ លើកក្នុង ១ ខែ ដោយចេញលទ្ធផលស៊ីសងគ្នា រវាងមេឆ្នោត និងអ្នកចាក់នៅម៉ោង ៤៖៤៥នាទីល្ងាច ។
បើតាមអ្នកខ្សឹប ក៍បានអោយដឹងទៀតថា ចំពោះមេឆ្នោតតូច មេឆ្នោតកណ្តាល គឺគេបើកលក់នៅតាមផ្ទះ និងនៅតាមទីសាធារណះមួយចំនួន រួចហើយគេបាញ់លេខ ទៅអោយមេឆ្នោតធំ នៅក្នុងខេត្ត និងមេឆ្នោតនៅភ្នំពេញ តាមប្រព័ន្ធតេឡាក្រាម ប្រព័ន្ធវត្តស្មាប់ និងប្រព័ន្ធឡាញ ។
ពាក់ព័ន្ធទៅ នឹងបញ្ហាល្បែងលក់ស៊ីសង កន្ទុយលេខ នៅក្នុងក្រុង/ស្រុក ក្នុងទឹកដីនៃខេត្តពោធិសាត់នេះដែរ មហាជនបានលើកឡើងថា អាជ្ញាធរក្រុង/ស្រុក និងស្ថាប័នមានសមត្ថកិច្ច គួរតែមានវិធានការ ដើម្បីអោយភូមិឃុំមានសុវត្ថិភាព ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ៕