ព័ត៌មានជាតិ

វេទិកានិពន្ធនាយក សារព័ត៌មានកម្ពុជា ចាត់ទុក វិបត្តិកូវីដ-១៩ គឺជាវិញ្ញាសាដ៏សំខាន់មួយ សម្រាប់វិស័យសារព័ត៌មាន ទូទាំងពិភពលោក

ភ្នំពេញ ៖ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.អ.ក) បានចាត់ទុកថា វិបត្តិកូវីដ-១៩ គឺជាវិញ្ញាសាដ៏សំខាន់មួយ សម្រាប់វិស័យសារព័ត៌មាននៅទូទាំងពិភពលោក ក៏ដូចជា នៅប្រទេសកម្ពុជា ត្រូវដកពិសោធន៍ និងត្រូវត្រៀមខ្លួនស ម្រាប់ប្រឈមនៅពេលដែលវិបត្តិបែបនេះកើតមាននៅពេលក្រោយ។

យោងតាមសេចក្ដីថ្លែងការណ៍រួមរបស់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៧ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០ ២០ បានឲ្យដឹងថា «ក្នុងន័យនេះ និពន្ធនាយកសារព័ត៌មានទាំងអស់ដែលបានចូលរួមក្នុងវេទិកានិពន្ធនាយកសារព័ត៌មា នកម្ពុជាលើកទី១៧ ដែលមានចំនួន៥៦នាក់ មកពី៣១ស្ថាប័ន បានពិភាក្សានិងអនុម័តសេចក្ដីថ្លែងការណ៍រួម ដែលមានខ្លឹមសារ១៥ចំណុច»៕

To Top