កណ្តាល៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ លោក ស្រី ចាន់ថន ប្រធានចលនាយុវជនកម្ពុជា ១៥៧ សាខាខេត្តកណ្តាល រួមជាមួយអាជ្ញាធរមូលដ្ឋាន ឃុំវិហារសួគ៌ រួមទាំងសហការី នាំយកអំណោយ ទៅចែកជូន ប្រជាពលរដ្ឋក្រីក្រខ្វះខាតជួបការលំបាក និងមានជម្ងឺ ១ គ្រួសារ ឈ្មោះ ពេញ សម្បូ ប្រពន្ធឈ្មោះ ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ក្នុងនោះគាត់ទទលបានសម្ភារ មាន ដូចខាងក្រោម ៖
- អង្ករ ២បាវ = ១០០គីឡូ ,មី ២កេស ,ត្រីខ ២យួរ ,ទឹកត្រី២យួរ ,ទឹកស៊ីអីវ២យួរ ,ទឹកសុទ្ធ វីតាល់៣កេស ,ប៊ីចេង ១កញ្ចប់ ,អំបិល១គីឡូ ,ប្រេងឆា១លីត្រ ,ស្កស១គីឡូ និងថវិកា ៥០០,០០០ រៀល (ហាសិបម៉ឺនរៀល)៕
![](https://dap-news.com/wp-content/uploads/2020/12/photo_2020-12-20_12-24-22-1024x745.jpg)
![](https://dap-news.com/wp-content/uploads/2020/12/photo_2020-12-20_12-24-23-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/12/photo_2020-12-20_12-24-25-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/12/photo_2020-12-20_12-24-26-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/12/photo_2020-12-20_12-24-28-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)