ភ្នំពេញ៖ថ្ងែទី ២០ ខែធ្នូ ឆ្នាំ២០២០នេះ ដោយមានការចង្អុលបង្ហាញ ពីសំណាក់លោក ម៉ឹង ពន្លក ប្រធាន ចលនាយុវជនកម្ពុជាក្រុម ១៥៧ និងមានការស្នើសុំដល់ក្រុម ហ៊ុន អីហ្ស៉ីភេសខនត្រូល” Easy Pest Control “ជួយបាញ់ថ្នាំ សំលាប់មេរោគផ្សេងៗ ក្នុងផ្សារខេត្តតាកែវ ដែលមានលោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តតាកែវ និងមានការចូលរួមផ្ទាល់ ពីលោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ លោក ផាន់ វ៉ាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក អេង ប៉ជាក អនុ ប្រធានចលនាយុវជនកម្ពុជា ១៥៧ សាខាខេត្តតាកែវ ចុះបាញ់ថ្នាំកំចាត់សត្វល្អិត សំលាប់មេរោគផ្សេងៗ ជាច្រើនប្រភេទ នៅតាមផ្សារក្នុងខេត្ត ។
ដោយក្នុងនោះ មានការសហការផងដែរ ពីរអាជ្ញាធរ ក្រុងដូនកែវ និង អាជ្ញាធរស្រុក ចំនួន២ គឺស្រុកត្រាំកក់ ស្រុកបាទី និងក្រុមហ៊ុន អីហ្ស៉ីភេសខនត្រូល មានទីតាំងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលចុះដឹកនាំបាញ់ ដោយផ្ទាល់ ដោយលោក ជា សុវណ្ណមករា ប្រធានក្រុមហ៊ុន អីហ្ស៉ីភេសខនត្រូល ” Easy Pest Control ” និងក្រុមការងារ ។
លោកប្រធានក្រុមហ៊ុន អីហ្ស៉ីភេសខនត្រូល បានឲ្យដឹងថា ការចុះបាញ់ថ្នាំថ្ងៃនេះ គឺជួយកំចាត់សត្វល្អិតចង្រៃ ជាច្រើននិងអាចកំចាត់មេរោគ ឆ្លងកូវិដ១៩ ដើម្បីការពារកុំឲ្យមានការឆ្លង រួមនិងជំងឺផ្សេងៗ ជូនប្រជាពលរដ្ឋ នៅក្នុងទីរួមខេត្តតាកែវផងដែរ ។
បញ្ជាក់ផងដែរថា ការចុះបាញ់ថ្នាំកំចាត់សត្វល្អិត និងអាចសំលាប់ មេរោគកូវិដ១៩ និងកំចាត់មេរោគផ្សេងៗបាន ដែលធ្វើទ្បើងនៅទីតាំងចំនួន០៤ នៅក្នុងខេត្តតាកែវ គឺទី០១ ចុះបាញ់ក្នុងផ្សារណាត់ ទី០២ នៅក្នុងផ្សារធំតាកែវ ទី ០៣ នៅផ្សារអង្គតាសោម ក្នុងស្រុកត្រាំកក់ និងទីតាំង ០៤ នៅផ្សារសំរោងយោង ក្នុងស្រុកបាទី ខេត្តតាកែវ៕