ព័ត៌មានជាតិ

នំាគ្នាទៅលេងទឹក បណ្តាលឲ្យលង់ស្លាប់៣នាក់ ក្នុងចំណោមមនុស្ស៦នាក់

ភ្នំពេញ : ក្មេងៗ៦នាក់ បាននំាគ្នាទៅលេងទឹក មានក្មេងបីនាក់ បានធ្លាក់ចូលកន្លែងជ្រៅ បណ្តាលឲ្យលង់ស្លាប់ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០ ព្រឹក នៅចំណុចវាលល្វែងទោង ខាងត្បូងស្ពានភ្លោះ ចម្ងាយ២០០ម៉ែត្រ ស្ថិតនៅខាងកើតភូមិក្តឿងរាយ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ករណីលុងទឹកខាងលើ ជនរងគ្រោះ ៣ នាក់ដែលបានស្លាប់ ៖
១.ជនរងគ្រោះឈ្មោះ ជា មករា ភេទប្រុស អាយុ ១២ ឆ្នាំ ភូមិក្តឿងរាយ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ។
២.ជនរងគ្រោះឈ្មោះ ផៃ រ៉ាវី ភេទប្រុស អាយុ ១០ ឆ្នាំ នៅភូមិដូងវាល ឃុំក្តឿងរាយ
៣.ជនរងគ្រោះឈ្មោះ ផា ឧត្តម ភេទប្រុស អាយុ ១១ ឆ្នាំ នៅភូមិដូងវាល ស្រុកកញ្ជ្រៀច

ផ្ទាំងពាណិជ្ជកម្ម

តាមការបំភ្លឺពីក្រុមគ្រួសារសព បញ្ជាក់ថា ក្មេងទាំង៦នាក់នេះបាន បបួលគ្នា ទៅលេងទឹក មានកន្លែងរាក់ៗ និងជ្រៅ ស្រាប់តែ ក្មេងប្រុសបីនាក់ បានដើរ ទៅមិនដឹងកន្លែងជ្រៅទេ បណ្តាលឲ្យធ្លាក់ចូលរណ្តៅជ្រៅលុងស្លាប់តែម្តង ។

បន្ទាប់ពីបានធ្វើការពិនិត្យចប់សព្វគ្រប់ និងស្តាប់ការបំភ្លឺរបស់សាក្សី នៅកន្លែងកើតហេតុ: ឃើញថា សាកសពទាំង ៣ នាក់ គឺពិតជាស្លាប់លង់ទឹក ដោយខ្លួនឯងពិតប្រាកដមែន។
ក្រោយសមត្ថកិច្ចពិនិត្យសពរូច យើងបានប្រគល់សពទាំង ៣ នាក់ ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

To Top