ព័ត៌មានជាតិ

ឳពុកម្តាយ ជនរងគ្រោះសិស្សAIS ប្តឹងទាស់ ក្រោយចៅក្រម សម្រេចឲ្យជនជាប់ចោទ នី លីស៊ាង នៅក្រៅឃុំ ជាបណ្តោះអាសន្ន

ភ្នំពេញ៖ ឳពុកម្តាយ ជនរងគ្រោះសិស្ស AIS នៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ បានដាក់ប្តឹងទាស់ ទៅកាន់ ប្រធានសាលាដំបូងរាជធានីភ្នំពេញ  ក្រោយពីចៅក្រម សម្រេចឱ្យជនជាប់ចោទ នី លីស៊ាង នៅក្រៅឃុំ ជាបណ្តោះអាសន្ន។

យោងតាមពាក្យបណ្តឹងទាស់ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ តាមខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ពាក្យបណ្ដឹងទាស់, យើងខ្ញុំឈ្មោះ សំ សាយ ថ្ងៃកំណើត ០៧.១០.១៩៦៨ កាន់ អត្តសញ្ញាណប័ណ្ណ សញ្ជាតិ ខ្មែរ លេខ ០១០៣៥១៦៦៤( ០១ ) ចុះ ថ្ងៃទី ១៣.០២.២០១៥ , ប្រពន្ធឈ្មោះ ឃ្លាំង សុម៉ាលី ថ្ងៃកំណើត ០៨,០៥.១៩៦៩ និង ឈ្មោះ សំ សុម៉ាលីន ថ្ងៃកំណើត ២១.០៦.១៩៩៤ មាន ទីលំនៅ ស្ថិតនៅផ្ទះលេខ ២៤BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមគោរពជូន ឯកឧត្តម ប្រធានសាលាដំបូងរាជធានីភ្នំពេញ

កម្មវត្ថុ ប្តឹងទាស់នឹងសាលក្រមព្រហ្មទណ្ឌ មុនអង្គសេចក្តីលេខ : ២៥៣ “ ក្រ៤ ឆ១“  ចុះថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ របស់សាលាដំបូង រាជធានីភ្នំពេញ ។

យោង៖ – ព្រះរាជក្រមមនស/រតម/០៨០៧/០២៤ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។

សាលក្រម ព្រហ្មទណ្ឌ មុន អង្គ សេចក្តី លេខៈ ២៥៣ “ក្រ៤ឆ១ ,” ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២០ របស់សាលាដំបូងរាជធានី ភ្នំពេញ ។ ( ច្បាប់ចម្លង )សេចក្តីដូចបានជម្រាបជូន តាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប ជូនឯកឧត្តម ប្រធានមេត្តាជ្រាប ៖ នៅ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ វេលា ម៉ោង ០៩ និង ០០ នាទី ព្រឹក នៅ សាល សវនាការ ទី ៤ លោក ហម ម៉េង សែ ដែលជា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ បានចេញ សាលក្រមមុនអង្គសេចក្តី ដោយសម្រេចឲ្យឈ្មោះ នី លីស៊ា ង ( ជនជាប់ចោទ ) ភេទប្រុស អាយុ ១៤ ឆ្នាំ ជនជាតិ ខ្មែរ មាន ទីលំនៅ ស្ថិតនៅ ផ្ទះលេខ ៣A ផ្លូវ លេខ ១២ET ភូមិ សន្សំ កុសល ៥ សង្កាត់ បឹងទំពុន ទី១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ស្ថិតនៅ ក្រៅ ឃុំជាបណ្តោះ អាសន្ន ។

 សេចក្តីសម្រេចនេះ គឺ ពិតជា ផ្តល់ភាពអយុត្តិធម៌ និងគ្មានតម្លាភាព ក្នុងការសម្រេច សេចភ្លឺ របស់ លោកចៅក្រម ចំពោះ យើងខ្ញុំ ដែល ត្រូវជា ឪពុក ម្តាយ និង បងស្រី របស់ ជនរងគ្រោះ ឈ្មោះ សំ សន្តិ វង្ស នោះទេ ហើយ ការសម្រេច ដូចដែល មាននៅក្នុង សាលក្រមនេះ ពិតជាធ្វើឲ្យ យើងខ្ញុំ មានការឈឺចាប់ជា ពន់ពេក ។ អាស្រ័យហេតុនេះ សូមឯកឧត្តម ប្រធាន មេត្តាទទួលនិងចាត់ការលើបណ្តឹងទាស់ តាម នីតិវិធី នៃច្បាប់ ដោយក្ដីអនុគ្រោះ ។

លោក សំ សាយ ដែលត្រូវជាឳពុកជនរងគ្រោះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម​អម្ពិល ឱ្យដឹងផងដែរថា “យើងខ្ញុំជាឪពុកម្តាយនៃជនរងគ្រោះ សំណូមពរនិងមានបំណងចង់បាន ការកាត់ក្តីមានភាពយុត្តិធ៌ម សម្រាប់ដល់ជនរងគ្រោះផង និងដើម្បីជាគំរូដល់ក្មេង ក្នុងសង្គមបច្ចុប្បន្ន និងក្មេងជំនាន់ក្រោយៗផង កុំឲ្យយកការវាយសម្លាប់គ្នាមកដោះស្រាយបញ្ហារបៀបនេះបន្តទៀត”។

ជាមួយគ្នានេះ សូមធ្វើត្រិះរិះពិចារណា តាមរយៈវីដេអូ ដូចខាងក្រោម៖

១-តើការវាយគ្នានោះ ជនបង្កមានរៀបគម្រោងផែនការគិតទុកមុនរឺយ៉ាងណា ?

សូមទស្សនាវីដេអូដែល ស្រាវជ្រាវដកស្រង់សារឆ្លងឆ្លើយរបស់មិត្តភ័ក្រនិងវីដេអូនៅក្នុងទូរស័ព្ទ ជនរងគ្រោះដែលជាប់សោរ (passoword) ៖

2-តើការវាយគ្នានោះ មានគំនុំដែររឺទេ នៅពេលដែលអ្នកថតជិះម៉ូតូខាងភាគីជនបង្ក បានស្រែកអោយឈប់ ភាគីរងគ្រោះ បានទម្លាក់ដៃចុះឈប់ បែរជាជនដៃដល់ នៅបន្តវាយសង្រ្គប់ ដូចមានសកម្មភាព នៅក្នុងវីដេអូ? សូមទស្សនាវីដេអូ៖

3-ដោយខឹងនឹងការរំលោភ ជនរងគ្រោះ បានតាមទៅតវ៉ា តែជនបង្ក ធ្វើមិនដឹងមិនលឺ និងធ្វើអោយជនរងគ្រោះខឹង ក៏ទៅតាមទាត់ផុតជើងត្រូវកាបូបពីក្រោយខ្នងជនបង្ក។ សូមទស្សនាវីដេអូ ដែលជនរងគ្រោះតាមតវ៉ា៖

4-ដើម្បីសម្រេចគោលបំណង ដែលជនបង្កបានគុំគួនទុកជាយូរមកហើយ ស្របពេលដែលជនរងគ្រោះ តាមទាត់ផុតជើងពីក្រោយខ្នងរបស់ជនបង្ក ពេលនោះធ្វើអោយជនដៃដល់ មានឱកាស និងបានចុះពី លើម៉ូតូ ស្ទុះទៅវាយសង្រ្គប់ ផ្តាច់ផ្តិលជីវិតជនរងគ្រោះ រហូតដល់ស្លាប់នៅនឹងកន្លែងតែម្តង ដោយមិនចាំបាច់ ពឹងពាក់អ្នកចាំបិទគូថឡើយ ។  សូមសូមទស្សនាវីដេអូ៖

To Top