ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង ចុះពិនិត្យពីស្ថានភាព ច្រកទ្វារអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា.ហាលិកខេត្តត្រាត ហើយណែនាំឲ្យមន្ត្រីប្រចាំការ យកចិត្តទុក្ខដាក់បំផុត

កោះកុង : លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានដឹកមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលពីស្ថានភាព នៃច្រកទ្វារអន្តរជាតិចាំយាមនិងហាលិច ដែលមានព្រំប្រទលជាប់គ្នា ហើយដែលកំពង់មានហានិភ័យខ្ពស់ នៃជំងឺឆ្លងកូវិដ១៩ ក្នុងប្រទេសថៃ ហើយណាមួយក្រែងមានសមត្ថកិច្ចថៃ បញ្ជូនពលករខ្មែរឲ្យវិលចូលស្រុកវិញ តាមច្រកទ្វារអន្តរជាតិនេះ ហើយក៍ដើម្បីឲ្យមន្ត្រីជំនាញ ងាយស្រួលធ្វើចក្តាឡីស័កផងដែរ។

លោកស្រីអភិបាលខេត្ត បានលើកឡើងថា ដោយអនុវត្តន៍តាមការណែនាំ របស់រាជរដ្ឋាភិបាលឲ្យបណ្តាខេត្ត ដែលជាប់ព្រំដែននៃប្រទេសជិតខាង មានការយកចិត្តទុក្ខដាក់ឲ្យខ្ពស់ នៃការរីករាលដាលនៃជំងឺឆ្លងកូវិដ១៩ ជាពិសេសព្រំដែនកម្ពុជា.ថៃ ដែលមានហានិភ័យខ្ពស់ ហើយក៏មានពលករខ្មែរ ធ្វើសំណាក់នៅទីនោះផងដែរ។

លោកស្រីអភិបាលខេត្ត បានលើកឡើងថា ដើម្បីការពារសុវត្តិភាព នៃការរីករាលដាលចូលក្នុងសហគមន៍ មន្ត្រីប្រចាំការណ៍ នៅតាមច្រកទ្វារអន្តរជាតិ. ព្រំដែនទឹក. ព្រំដែនគោក ត្រូវក្តាបឲ្យជាប់និងតាមដ្ឋាន រាល់សភាពការនៃការឆ្លងដែន របស់ពលករនេះបើអាចមាន ហើយម៉្យាង ត្រូវរង់ចាំមើលជាប់ជានិច្ច ក្រែងសមត្ថកិច្ចថៃ ត្រូវបានបញ្ជូនពលករខ្មែរ ឲ្យវិលត្រឡប់ចូលស្រុកកំណើតវិញ បើសិនមានសមត្ថកិច្ចថៃ បញ្ជូនពលករខែ្នរចូលមកមន្ត្រីសុខាភិបាល ត្រូវត្រួតពិនិត្យធ្វើចក្តាឡឺស័ក្ក១៤ថ្ងៃសិន មុននិងឲ្យគាត់ធ្វើដំណើរ វិលទៅស្រុកកំណើតគាត់វិញនេះ គឺដើម្បីការពារឆ្លងចូលសហគមន៍យើង ត្រូវការពារទុកជាមុន ការពារប្រសើរជាងព្យាបាល ។

លោកស្រីអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់លោកឧកញ៉ា លី យ៉ុងផាត់ ដែលបានផ្តល់បន្ទប់ចំនួន៩៤បន្ទប់ សម្រាប់នៅក្នុងការធ្វើចក្តាឡីស័ក ពលករឆ្លងដែនពីប្រទេសថៃ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងថា ដោយអនុវត្តន៍តាមអនុសាសន៍ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល លោកបានចាត់ ឲ្យមន្ត្រីប្រចាំការច្រកទ្វារអន្តរជាតិចាំយាម.ហាលិក សមត្ថកិច្ចផ្លូវទឹក.គោក ចូលរួមសហការគ្នាផ្តល់ព័ត៌មាន ឲ្យគ្នាបានយ៉ាងឆាប់រហ័ស កុំឲ្យមានការឆ្វេសប្រហែសបានឡើយ ក្នុងធ្វើដំណើរចូលមកស្រុកកំណើតវិញ របស់ពលករខ្មែរយើង ហើយត្រូវនាំគាត់ ធ្វើចក្តាឡីស័ក្ករយៈពេល១៤ថ្ងៃ ត្រូវការត្រួតពិនិត្យចេញលទ្ធផល ចេញពីមន្ទីរពិសោធន៍ប៉ាស្ទ័រក្រសួងរយៈ២ដង ទើបអនុញ្ញាតឲ្យវិលត្រឡប់ ទៅស្រុកកំណើតវិញ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានលើកឡើងថា បើសិនអាជ្ញាធរថៃ បញ្ជូនពលករខ្មែរ ឲ្យវិលចូលស្រុកវិញអាជ្ញាធរកម្ពុជា មានកន្លែងស្នាក់នៅ ដើម្បីធ្វើចក្តាឡឺស័កគ្រប់គ្រាន់ និងមានអាហារឲ្យឧបត្ថម្ភគ្រប់គ្រាន់ ដោយមិនឲ្យខ្វះឡើយ។ ហើយអ្វីដែលសំខាន់ក្រុមហ៊ុន លោកឧកញ៉ា លី យ៉ុងផាត់ បានចូលរួមសហការណ៍ ជាមួយមន្ទីរសុខាភិបាល ដោយផ្តល់កន្លែងស្នាក់នៅចំនួន៩៤បន្ទប់ សម្រាប់ធ្វើចក្តាឡីស័ក្ក អ្នកសំណាក់ស្រុករយៈ១៤ថ្ងៃ និងកន្លែងផែស្ងួន ផែនេសាទ សម្រាប់ឲ្យមន្ត្រីជំនាញសុខាភិបាល ធ្វើការវាស់កំដៅ មានទីតាំងឲ្យស្នាក់នៅគម្រាតពីគ្នា ចំពោះអ្នកបើកបរផ្លាស់ប្តូរទំនិញម្តងៗ ដើម្បីឲ្យគាត់នៅគំលាតពីគ្នាយ៉ាងតិច ១,៥០ម៉ែត្រពីគ្នា ដើម្បីការពារនៃការឆ្លង។

លោក ទៅ ម៉ឹង បានបញ្ជាក់ថា អ្វីដែលគាត់មានការព្រួយបារម្ភខ្លាំងនោះ មាន២ចំណុច៖ ចំណុចទី១ ខ្លាចពលករខ្មែរយើង ធ្វើដំណើរតាមផ្លូវទឹក ។ ចំណុចទី២ ពលករលួចធ្វើដំណើរ តាមច្រកបៀងតាមព្រៃភ្នំ។

ហេតុដូច្នេះ ដើម្បីសុវត្តិភាពដើម្បីការពារ នៃការរីករាលដាលនៃជំងឺឆ្លងកូវិដ១៩ សូមអាជ្ញាធរគ្រប់មូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន បើមានបងប្អូនឬសាច់ញាតិចូលលំនៅដ្ឋាន ត្រូវធ្វើការផ្តល់ព័ត៌មានមកភូមិឃុំ និងមន្រ្តីសុខាភិបានជាបន្ទាន់ ដើម្បីឲ្យមន្ត្រីសុខាភិបាល ចុះធ្វើចក្តាឡីស័ក្កនិងឃុំខ្លួនគាត់ រយៈពេល១៤ថ្ងៃសិន នេះយើងការពារ នៃការរីករាលដាលចូលក្នុងសហគមន៍៕

To Top