ព័ត៌មានជាតិ

ពលរដ្ឋខ្មែរ ២១នាក់ នៅមីយ៉ាន់ម៉ា នឹងមកដល់កម្ពុជាវិញថ្ងៃនេះ

ភ្នំពេញ៖ ក្រសួងការបរទេសខ្មែរ បានជួយសម្របសម្រួល ជូនពលរដ្ឋខ្មែរចំនួន ២១រូប រួមទាំងព្រះសង្ឃ និងដូនជី ឲ្យធ្វើដំណើរត្រឡប់មកកម្ពុជាវិញនៅថ្ងៃនេះ តាមជើងយន្តហោះ Charter Flight របស់ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា ។

ផ្ទាំងពាណិជ្ជកម្ម

តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២២ ធ្នូនេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ថា «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានជួយសម្របសម្រួល ជូនពលរដ្ឋខ្មែរចំនួន ២១រូប រួមទាំងព្រះសង្ឃ និងដូនជី ដែលនឹងត្រូវធ្វើដំណើរត្រឡប់ មកកម្ពុជាវិញតាមជើងយន្តហោះ Charter Flight របស់ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា (Myanmar Airways International—MAI) លេខ៖ 8M 401 RGN-PNH ពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១២:៣០» ៕

To Top