ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ទទួលបរិក្ខារបៃតងកាត់បន្ថយ ការបញ្ចេញកាបូន ពីមិត្តដែកថែបចិន

ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃប្រទេសកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់និង ទទួលបរិក្ខារបៃតង កាត់បន្ថយការបញ្ចេញកាបូន (Green low-carbon equipment) ដែលជាជំនួយរបស់ក្រសួងអេកូឡូស៊ី និងបរិស្ថាននៃប្រទេសចិន ជូនចំពោះក្រសួងបរិស្ថាន នៃប្រទេសកម្ពុជា។

លោកឯកអគ្គរដ្ឋទូតចិន បានមានប្រសាសន៍ថា ភាគីចិនតែងយកចិត្តទុកដាក់ និងគាំទ្រ ជាមួយកិច្ចការពារបរិស្ថានក្នុងប្រទេសកម្ពុជា ហើយអនុស្សរណៈ យោគយល់នៃកិច្ចសហប្រតិបត្តិការដែលត្រូវបាន ចុះហត្ថ លេខា រួមគ្នាដោយក្រសួងបរិស្ថាននៃ ប្រទេសទាំងពីរបានរួមចំណែក ក្នុងការចង្អុលបង្ហាញយ៉ាងរឹងមាំ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ។ អំពូលសូឡាបំភ្លឺផ្លូវ ប្រព័ន្ធផលិតថាមពលអគ្គិសនី ម៉ូតូអាគុយ និងសម្ភារបច្ចេកវិទ្យាជឿនលឿន និងសន្សំសំចៃថាមពលផ្សេងទៀត ដែលជាអំណោយរបស់ភាគីចិនលើកនេះ ជឿជាក់ថានឹងអាចរួម ចំណែក ដល់កិច្ចការពារបរិស្ថានក្នុងប្រទេសកម្ពុជា និងក្លាយជា ចំណុច ចាប់ផ្តើមថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការ ការពារបរិស្ថាននៃប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តីបរិស្ថាន ក៏មានប្រសាសន៍ផងដែរថា ប្រទេសចិនខិតខំពុះពារជាមួយផល ប៉ះ ពាល់ នៃ ជំងឺវីរុសកូវីដ-១៩ នៅតែបន្តផ្តល់ជំនួយជាបរិក្ខារកាត់បន្ថយ ការ បញ្ចេញកាបូននេះដល់ភាគីកម្ពុជា ដូចក្នុងកិច្ចព្រមព្រៀង ភាគីកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត។

ភាគីកម្ពុជា នឹងប្រើប្រាស់សម្ភារបរិក្ខារទាំងនេះ ដែលផ្តល់ដោយភាគីចិនឱ្យបានពេញលេញល្អ ដើម្បីចូលរួមកែលម្អលក្ខខណ្ឌផលិតកម្ម និងជីវ ភាពរស់នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាកន្លែងផ្សេងទៀតជាដើម ខិតខំ លើកកម្ពស់ការយល់ដឹងស្តីអំពី បរិស្ថានជូនដល់ប្រជាជនកម្ពុជា។

ភាគីកម្ពុជានឹងសហការជាមួយ ភាគីចិនក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ការពារបរិស្ថាននៃប្រទេសទាំងពីរ ដើម្បីទទួលបានការអភិវឌ្ឍថ្មី កាន់តែច្រើនឥតឈប់ឈរ។

អំណោយដែលផ្តល់ជូនលើកនេះរួមមាន អំពូលសូឡាបំភ្លឺផ្លូវចំនួន ២៨០០ដើម សូឡា PV ចំនួន២០០គ្រឿង និងម៉ូតូអាគុយចំនួន ២០០គ្រឿង។

សម្ភារៈទាំងនេះជាផ្នែកមួយនៃ គម្រោងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាក្នុងកិច្ចកាត់ បន្ថយការបញ្ចេញកាបូន ៕

To Top