ព័ត៌មានជាតិ

អាជ្ញាធរ ខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទូទៅតាមព្រំដែនកម្ពុជា-ថៃ ដាក់ចេញវិធានការ បន្ថែមពង្រឹងការគ្រប់គ្រង ពលរដ្ឋចេញ-ចូលថៃ

ភ្នំពេញ ៖លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យស្ថានភាពទូទៅតាមព្រំដែនកម្ពុជា-ថៃ ជាមួយកងកម្លាំងទាំង៣ ក្នុងភូមិសាស្ត្រខេត្ត និងតាមបន្ទាត់ព្រំដែន នៅច្រកអូរបីជាន់ ដើម្បីដាក់វិធានការ បន្ថែមពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋត្រឡប់ចេញ ចូលមកពីថៃ ឲ្យបានហ្មត់ចត់តឹងរឹង ទប់ស្កាត់ជំងឺកូវីដ១៩ កាលពីថ្ងៃ២១ ធ្នូ។

ជាមួយគ្នានោះចំពោះពលរដ្ឋត្រឡប់មកពីថៃ ក្នុងនាមគណៈកម្មការប្រយុទ្ធជំងឺកូវីដ១៩ខេត្ត ដែលមានក្រុមប្រចាំការតាមច្រកព្រំដែន និងទីតាំងចត្តាឡីស័ក បានរៀបចំរួចជាស្រេចដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ តាមវិធានការសុខាភិបាល៕

To Top