ព័ត៌មានជាតិ

រដ្ឋបាលស្រុកខ្សាច់កណ្ដាល បើកវគ្គបណ្ដុះបណ្ដាល នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ និងកម្មវិធីឧប ត្ថម្ភសាច់ប្រាក់ ថ្នាក់ស្រុក-ក្រុង

កណ្ដាល ៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល នីតិវិធីអត្តស ញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ថ្នាក់ស្រុក ក្រុង នៃខេត្តកណ្ដាល ដោយបានការស ម្របសម្រួល ពីក្រុមការងារការិយាល័យផែនការ នៃមន្ទីរផែនការខេត្តកណ្ដាល និងតំណាងមន្ទីរសង្គមកិច្ច អតីតៈយុទ្ធ ជន និងយុវនីតិសម្បទា ខេត្តកណ្ដាល។

សូមជម្រាបថា វត្តមានចូលរួម លោកនាយករដ្ឋបាល លោកប្រធាន និងមន្ត្រីការិយាល័យផែនការគាំទ្រឃុំ នៃរដ្ឋបាលស្រុក ប្រធានក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកកាន់ថាប្លេក ១ឃុំ២នាក់ សរុប ៦៣នាក់។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលមានគោលបំណងផ្ដោតសំខាន់ ដូចខាងក្រោម៖

ទី១-បំប៉នបន្ថែម ពីនីតិវិធី អនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំដែលបានធ្វើកន្លងមក។

ទី២-កែសម្រួលពត៌មានដែលមានក្នុងប័ណ្ណសមធម៌ដូចជា ខុសឈ្មោះ ផ្លាស់ប្ដូរសមាជិកគ្រួសារ តាមរយៈនៃការ កើត ស្លាប់។

ទី៣-វិធីសាស្ត្រធ្វើការដកសិទ្ធិ អ្នកដែលមានជីវភាពបរសើរឡើងវិញ។

និងទី៤-ពិភាក្សាស្វែងរក ភាពមិនប្រក្រតី ក្នុងការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមរយៈការស្នើសុំ។

ឆ្លៀតឱកាសនោះដែរ អភិបាលស្រុកខ្សាច់កណ្ដាល ក៏បានណែនាំដល់សិក្ខាកាមថា វគ្គបណ្ដុះបណ្ដាលនេះមានសារៈសំខាន់បំផុតក្នុងការវាយតម្លៃ និងចំណុចសំខាន់ដែល ដែលក្រុមប្រឹក្សាឃុំ អ្នកកាន់ថាប្លេកអនុវត្តផ្ទាល់នៅតាមបណ្ដាលមូលដ្ឋានរបស់ខ្លួន ដើម្បីកុំឲ្យមានការខុសឆ្គង និងបញ្ហានៅពេលវាយតម្លៃក្នុងការសម្រេចសម្ភាសន៍យក ឬមិនយក ដូច្នេះស្នើលោក- លោកស្រី ចូលរួមក្នុងវគ្គឲ្យជាប់លាប់ ហើយមានបញ្ហាអ្វីសួរនាំទៅអស់លោកក្រុមការងារសម្របសម្រួល៕

To Top