ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឲ្យប្រជាពលរដ្ឋមកធ្វើផ្អក និងប្រហុកឲ្យបានច្រើននៅខែខ្នើតនេះ និងខ្នើតបន្ទាប់ ក្នុងអំឡុងខែមករា ឆ្នាំ២០២១ខាងមុខ សម្រាប់ទុកបរិភោគ។
នេះបើតាមការបង្ហាញក្នុងហ្វេសប៊ុករដ្ឋមន្រ្តី នាឱកាសចុះពិនិត្យសកម្មភាពពលរដ្ឋមកពីគ្រប់ទិសទីកំពុងមមា ញឹកទិញត្រីធ្វើផ្អក ប្រហុក ត្រីងៀត និងត្រីឆ្អើរ នៅគន្ល ងដាយត្រីលេខ ១៣ ១៤ និង ១៥ (កំពង់ហ្លូង) ស្រុកពញាឭ ខេត្តកណ្តាល។
លោករដ្ឋមន្រ្តីបញ្ជាក់ទៀតថា បើគិតជាផលចាប់ទឹកសាបសរុប ក្នុងឆ្នាំនេះអាចមានកម្រិតទាបជាងឆ្នាំកន្លងមកប្រមាណ ១៣% ដោយសារកម្ពស់ទឹកជំនន់ទន្លេមេគង្គស្ថិតក្នុងកម្រិតទាបហើយបានអូសបន្លាយជាងមួយខែ ។
បើយោងតាមសេចក្តីរាយការណ៍របស់មន្ត្រីរដ្ឋបាលកម្រិតកំពស់ទឹកនៅទីតាំងដាយត្រីនាពេលបច្ចុប្បន្នមានកំពស់ខ្ពស់ជាងឆ្នាំ២០១៩ចំនួនមួយម៉ែត្រនៅឡើយ ហើយល្បឿននៃទឹកហូរវិញក៏មានសភាពហូរខ្លាំងល្អ ដែលជាក្តីសង្ឃឹមថានៅខ្នើតក្រោយអាចមានត្រីបន្តចេញពីទន្លេសាបបន្តទៀត ។
តែទោះជាយ៉ាងណា តាមលក្ខណៈបច្ចេកទេស រួមទាំងវិសាលភាពនៃទឹកជំនន់ក្នុងបឹងទន្លេសាប ការប្រែប្រួលអាកាសធាតុ រដ្ឋបាលជលផលបានព្យាករណ៍ផលចាប់សរុបតាមដាយត្រីសម្រាប់ឆ្នាំនេះអាចទាបជាងឆ្នាំ២០១៩ ប្រហែលជា ៣១% ពី ១៤ ៣២០តោន មកនៅត្រឹម ៩ ៩០០តោន នាឆ្នាំនេះ។ ចំពោះផលនេសាទក្នុងដែននេសាទនាឆ្នាំ២០១៩ មានចំនួន ៣២៦ ៥០០តោន ហើយឆ្នាំ២០២០
មានចំនួន២៦៨ ០០០តោន៕