ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានសម្រេចលើកពេល រៀបចំពិព័រណ៍ផលិតផលខ្មែរ នាឱកាសយុទ្ធនាការ ទិញផលិតផលខ្មែរ រដូវកាលទី៥ ឆ្នាំ២០២០ ដែលគ្រោងនឹងរៀបចំ ចាប់ពថ្ងៃទី២៤-២៧ ខែធ្នូ ឆ្នាំ២០២០ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា ការសម្រេចលើកពេលនេះ ដោយសារតែព្រឹត្តិការណ៍ ២៨ វិច្ឆិកា បានធ្វើឲ្យមានការផ្ទុះឡើងសាជាថ្មី នូវការឆ្លងជំងឺកូវីដ-១៩ ដល់សហគមន៍ និងរីករាលដាល ដល់រាជធានី-ខេត្តមួយចំនួន។តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា «អនុវត្តតាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ នូវការរីករាលដាលនៃជំងឺនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនឯកឧត្តមអភិបាលខេត្តជ្រាបថា ពិព័រណ៍ផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការ ទិញផលិតផលខ្មែររដូវកាលទី៥ ដែលក្រសួងគ្រោងនឹងរៀបចំ ចាប់ពីថ្ងៃទី២៤-២៧ ខែធ្នូ ឆ្នាំ២០២០ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានលើកពេល រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី»៕