ព័ត៌មានជាតិ

មន្ត្រីជំនាញបន្ត រកឃើញសារធាតុគីមី ដាក់ក្នុងពពុះសណ្តែក ចំនួន៧គីឡូក្រាម និងសរសៃគុយទាវ៩គីឡូក្រាម នៅផ្សារក្រោលគោ ខេត្តស្វាយរៀង

ស្វាយរៀង ៖ លោកផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការក្លែងបន្លំខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០នេះ បានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី ចុះពិនិត្យមុខទំនិញនៅផ្សារក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោក ផឹង និល បានឲ្យដឹងថានៅព្រឹកនេះក្រុមត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន៣៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាពិសេសមន្ត្រី កបប យើងក៏បានផ្សព្វផ្សាយនឹងចែកស្ទិកគ័រដល់អាជីវករដើម្បីបានយល់អំពីផលិតផលដែលសំបកវេចខ្ចប់មានស្លាកសញ្ញាត្រឹមត្រូវផងដែរ។

លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញ ទំនិញមានសារធាតុគីមី ដូចជាពពុះសណ្តែក ចំនួន ៧Kg មាន (គីមី Borax )និងសរសៃគុយទាវ ៩kg មានសារធាតុគីមី ព្រមទាំងទឹកដោះគោ កូនក្មេងម៉ាក់ AD ដែលហួសកាលបរិច្ឆេត ប្រើប្រាស់ហើយមន្ត្រីជំនាញយើង បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោល នៅពេលក្រោយ។

លោក ផឹង និល បានអំពាវនាវដល់អាជីវករ ដែលជាអ្នកលក់ដូរត្រូវចូលរួមសហការ ជាមួយមន្ត្រីជំនាញ ដើម្បីធ្វើតេស្តរកសារធាតុគីមីហាមឃាត់ដាក់ ក្នុងម្ហូបអាហារ និងទំនិញហួសកាលបរិច្ឆេទ ប្រើប្រាស់ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ៕

To Top