ព័ត៌មានជាតិ

អ៊ីរ៉ង់ ចាប់ផ្តើមចុះឈ្មោះអ្នកស្ម័គ្រចិត្ត សម្រាប់ដំណាក់កាល ដំបូងនៃការសាកល្បងរបស់មនុស្សលើវ៉ាក់សាំង ការពារជំងឺកូវីដ-១៩

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA បានរាយការណ៍ថា អ៊ីរ៉ង់បានចាប់ផ្តើមចុះឈ្មោះអ្នកស្ម័គ្រចិត្ត សម្រាប់ដំណាក់កាលដំបូងនៃការសាកល្បងរបស់មនុស្សលើវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ របស់ខ្លួនកាលពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Mohammad Mokhber ប្រធាននាយកប្រតិបត្តិបានលើកឡើងថា“ តាមរយៈអាជ្ញាប័ណ្ណរបស់ក្រសួងសុខាភិបាល និងបន្ទាប់ពីទទួលបានជោគជ័យនៃការធ្វើតេស្តវ៉ាក់សាំងការចុះឈ្មោះអ្នក ដែលមានបំណងចូលរួមក្នុងដំណាក់កាលសាកល្បងនៃវ៉ាក់សាំង ការពារមេរោគថ្មីរបស់អ៊ីរ៉ង់ ចាប់ផ្តើមនៅថ្ងៃនេះ” ។ 

លោកបានបន្ថែមថា“ អ្នកដែលចាប់អារម្មណ៍ និងមានអាយុ និងស្ថានភាពកាយសម្បទាគ្រប់គ្រាន់អាចចុះឈ្មោះក្នុងគម្រោងជាតិមួយនេះនេះ” ។

នៅថ្ងៃអង្គារម្សិលមិញនេះ ប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសមួយ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារជំងឺកូវីដ-១៩ នៅតំបន់មជ្ឈឹមបូព៌ា បានរាយការណ៍ថា មានករណីជំងឺកូវីដ- ១៩ សរុបចំនួន ១,១៧០,៧៤៣ ករណីរួមទាំងការស្លាប់ចំនួន ៥៤,០០៣ នាក់៕ដោយ ឈូក បូរ៉ា

To Top