ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះបានចេញព្រះរាជក្រឹត្យ តែងតាំងលោក កុយ គួង និងលោកស្រី ទូត បញ្ញា ជារដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
លោកកុយ គួង បច្ចុប្បន្នជាអ្នកនាំពាក្យក្រសួងការបរទេសខ្មែរ មុនជាអ្នកនាំពាក្យលោកជាឯកអគ្គរាជទូតខ្មែរប្រទេសអូស្ត្រាលី៕