ព័ត៌មានជាតិ

សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាភ្នំពេញ ប្រារព្ធពិធីផ្ទេរតំណែង ដល់ប្រធានអណត្តិថ្មី កញ្ញា សែ សម្ផស្ស ជំនួសលោកស្រី នុត រត្ថា

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាល នៃសភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Phnom Penh) កាលពីពេលថ្មីៗនេះ បានរៀបចំពិធីប្រកាសផ្ទេរ និងតំឡើងតំណែង ទៅអោយ កញ្ញា សែ សម្ផស្ស ជាប្រធានសភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាភ្នំពេញ ក្នុងអាណត្តិថ្មី ទី១១ ឆ្នាំ២០២១ ជំនួសលោកស្រី នុត រត្ថា ដែលជាប្រធានដឹកនាំ កាលពីឆ្នាំ ២០២០ កន្លងមក ។

ដោយមើលឃើញ ពីភាពជឿជាក់ និង សមត្ថភាព ក្នុងភាពជាអ្នកដឹកនាំ ដែលអាចជម្រុញ អោយសភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាភ្នំពេញ កាន់តែមានការអភិវឌ្ឍ រីកចម្រើនថែមទៀត កញ្ញា សែ សម្ផស្ស ត្រូវបានជ្រើសតាំង ជាប្រធាន ក្នុងអាណត្តិថ្មីនេះ ដែលនឹងត្រូវដឹកនាំ សមាជិក ក្រុមប្រឹក្សាភិបាល សាខាភ្នំពេញ ទាំង២៥រូបផ្សេងទៀត ក្នុងការបន្តសកម្មភាព ដឹកនាំគម្រោង និងបេសកកម្ម ក្នុងឆ្នាំ២០២១ ជាមួយក្រុមប្រឹក្សាភិបាល ដែលមានសក្កានុពល នឹងអាចជម្រុញ អោយរាល់គម្រោង និងសកម្មភាព នៅក្នុង JCI Phnom Penh. ផ្តល់ជាផលវិជ្ជមាន ទៅកាន់សង្គមជាតិ និងភាពរីកចម្រើន របស់ JCI ទាំងមូលផងដែរ ។

សូមបញ្ជាក់ផងដែរថា សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជាគឺជាអង្គការអន្តរជាតិ មិនស្វែងរកប្រាក់ចំណញមួយ ដែលប្រមូលផ្តុំ ដោយពាណិជ្ជករ និងយុវជន អាយុចាប់ពី១៨ឆ្នាំ ដល់អាយុ៤០ឆ្នាំ ដែលកំពុងស្ម័គ្រចិត្ត ចូលរួមអភិវឌ្ឍន៍ និងបង្កើតនូវផលវិជ្ជមាន ជាច្រើននៅក្នុងសង្គម៕

To Top